គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អបអរសាទរ!! កម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២​ |
    អបអរសាទរ!! កម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម អបអរសាទរ!! កម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម

    ភ្នំពេញ៖ គិតត្រឹមពេលនេះ កីឡាករកីឡាការិនី របស់កម្ពុជា 🎊🎉 ដណ្ដើម​មេដាយមាស​ (🥇) ជូន​ជាតិបានចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រព្រឹត្ត​ទៅ​នៅប្រទេស​វៀតណាម ។ ក្នុងនោះរួមាន៖

    🥇 ឃីកបុកស៊ីង៖ កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ យកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម។

     

    🥇 ប៉េតង់៖ កីឡាករ ស៊ិន វង្ស និងកីឡាការិនី វង ចន្ថា យកឈ្នះលើវិញ្ញាសា វាយជាគូ។

    🥇 វូវីណាម៖ កីឡាការិនី ប៉ាល់ ឆរស្មី, កីឡាករ លី បូរ៉ាមី ជ្រិន ប៊ុនឡុង និងប្រាក់ សុវណ្ណនីលើវិញ្ញាសាសម្ដែងជាក្រុមបុរស៣ នារី១។

     

    🥇 តេក្វាន់ដូ៖ កីឡាករ វា មិថុនា លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម ៧៤គីឡូក្រាម។

    🥇 ចំបាប់៖ កីឡាករ ស៊ូ បាលី លើវិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម ។

    សូមជម្រាបជូនផងដែរថា​ ក្រៅពីមេដាយមាសទាំង៥នេះ កម្ពុជាក៏ដណ្ដើមបានមេដាយ ប្រាក់ និងសំរឹទ្ធ លើប្រភេទកីឡាផ្សេងទៀតផងដែរ។

    #កីឡារស់ក្នុងសន្តិភាព

    ពាក្យគន្លឹះទាក់ទង