គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    បែកធ្លាយ រូបភាពប្រធានគណបក្សខ្មែរឈប់ក្រ លួចជួបស្ងាត់ៗជាមួយសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត នៅព្រុចសែល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២​ |
    បែកធ្លាយ រូបភាពប្រធានគណបក្សខ្មែរឈប់ក្រ លួចជួបស្ងាត់ៗជាមួយសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត នៅព្រុចសែល បែកធ្លាយ រូបភាពប្រធានគណបក្សខ្មែរឈប់ក្រ លួចជួបស្ងាត់ៗជាមួយសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត នៅព្រុចសែល

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ តាមរយៈហ៊្វេសប៊ុកមួយមានឈ្មោះថា Khmer Overseas បានបង្ហាញនូវរូបភាពមួយចំនួន ដែលលោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរ​ឈប់ក្រ បានលួចជួបស្ងាត់ៗ ជាមួយសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត នៅ​ព្រុចសែល កាលពីឆ្នាំ២០១៨ ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប។

    ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ពីហ្វេសប៊ុក Khmer Overseas

    ” Brussels ថ្ងៃទី01/06/2022

    ព្រឹកមិញ ខ្ញុំបើកស្តាប់វិទ្យុអាមេរីកនិយាយភាសាខ្មែរហើយចង់តែសើចព្រោះអ្នកនយោបាយនិងអ្នកគាំទ្របក្ស នយោបាយនានា

    ចេះតែភ្លេចសម្តីមួយឃ្លារបស់លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ដែលគាត់តែងតែរំលឹកដាស់តឿនជារឿយៗ នោះគឺ «មេមាន់បណ្តើរ

    កូនទា»។

    បើតាមការនិយាយរបស់លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ អំពីមូលហេតុដែល គាត់ធ្វើពហិកាមិនចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃ ទី៥ មិថុនា ២០២២ ខាងមុខនេះ គឺគាត់ បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើរដ្ធាភិបាលភ្នំពេញ ជាពិសេស គឺការ

    ទិចតៀនមកលើ លោក ហ៊ុន សែន ថាជាជនផ្តាច់ការបិទសិទ្ធិ សេរីភាព ។ល។

    ប៉ុន្តែ មានរឿងមួយដែលគ្មានអ្នកណា ដឹងទេថា «តើមានអ្វីនៅពីក្រោយឆាកនោះ?» ខ្ញុំសូមការអភ័យទោស និងការយោគ យល់ពីលោកនាយករដ្ធមន្ត្រី ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ក្នុងការ បញ្ជេញនូវរូបថតមួយចំនួនដែល «លោក ក្រវ៉ាញ ដារ៉ន បានមក លួចជួបស្ងាត់ៗ ជាមួយ លោក ហ៊ុន សែន និងជាមួយលោក ហ៊ុន ម៉ាណែត» នៅ ព្រុចសែល ឆ្នាំ ២០១៨ ក្នុងឪកាសដែល លោក ហ៊ុន សែន មកចូលរួមក្នុងវេទិកា អាស៊ី-អឺរ៉ុប។

    «តើដឹងទេថាពេលពួកគាត់ជួបគ្នា ពួកគេនិយាយអ្វីខ្លះ? តើក្រវ៉ាញ ដារ៉ន ជាអ្នកណា? សូមមើលរូបថតទាំង នេះ ហើយសូមគិត ដល់ពាក្យរបស់លោក ហ៊ុន សែន «មេមាន់បណ្តើរកូនទា» !

    «L’arbre n’est point jugé sur son écorce mais sur ces fruits» “

    អត្ថបទទាក់ទង