គ.ជ.ប អំពាវនាវឲ្យពលរដ្ឋមានឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈការបោះឆ្នោតនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំ តាមលទ្ធិប្រជាធិបតេយ្យ។
សភាពការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងអ្នកគាំទ្របក្សនីមួយៗ បានធ្វើសកម្មភាពដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបថា យុទ្ធនាការឃោសនាសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃប៉ុណ្ណោះ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះមានការគណបក្សនយោបាយចំនួន១៧ បាននឹងកំពុងធ្វើសកម្មភាពឃោសនាគោលនយោបាយបក្ស ចែកខិត្តប័ណ្ណ និងមានការជួបជុំសកម្មជនអ្នកគាំទ្ររបស់ខ្លួនរៀងៗខ្លួន នៅតាមមូលដ្ឋានដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់៕