គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

     ព្រឹទ្ធសភាទទួលជំនួយសម្ភារៈវេជ្ជសាស្រ្តពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២​ |
     ព្រឹទ្ធសភាទទួលជំនួយសម្ភារៈវេជ្ជសាស្រ្តពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ  ព្រឹទ្ធសភាទទួលជំនួយសម្ភារៈវេជ្ជសាស្រ្តពីអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ សម្ភារៈវេជ្ជសាស្រ្តចំនួន ២៣មុខ ដែលជាជំនួយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​របស់​អង្គការចែក​រំលែក​សង្រ្គោះអាយុជីវិតសកល (Global Life Sharing)  នៃសាធារណរដ្ឋកូរ៉េ ត្រូវបាន​ប្រគល់​ជូន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតី​ភាព​ឯកឧត្តម  ម៉ម  ប៊ុននាង  ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម  ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ  និងពេញសមត្ថភាព  នៃសាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

    ឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានសម្តែងនូវសេចក្តីរីករាយ និងចូលរួម​អបអរ​សាទរចំពោះការប្រគល់-ទទួល សម្ភារវេជ្ជសាស្រ្ត ដែលជា​ជំនួយ​មនុស្ស​ធម៌​ដ៏ថ្លៃ​ថ្លា​របស់​អង្គការចែករំលែកសង្រ្គោះ អាយុជីវិតសកល​នៃ​សាធារណរដ្ឋកូរ៉េ​ជូនដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាច​​ក្រកម្ពុជានាពេលនេះ ពិតជាសក្ខីភាពក្នុងបញ្ជាក់នូវទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

    អត្ថបទទាក់ទង