គណៈប្រតិភូអង្គការ IPTP សាទរចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌
ភ្នំពេញ៖ គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីអង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP) បានប្រកាសសាទរចំពោះការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។
គណៈប្រតិភូអង្គការ IPTP បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គ.ជ.ប ក្នុងការធានាបាននូវសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ បុគ្គលិកបោះឆ្នោត អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។ គណៈប្រតិភូនៃអង្គការ IPTP រួមជាមួយតំណាងមកពីបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏បានសង្កេតការណ៍ដំណើរការរាប់សន្លឹកឆ្នោតនេះផងដែរ។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP) ៖