គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២​ |
    គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកនេះ គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកនេះ

    ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥។

    ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា បន្ទាប់​ពី​លទ្ធផល​បឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្នជាសាធារណៈ តាម​បណ្តា​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំការបោះឆ្នោត​ នៅ​ទូទាំង​ប្រទេស ​បាន​បញ្ចប់ គ.ជ.ប កំពុង​ឈាន​ដល់ដំណាក់​កាល​ធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា គ.ជ.ប បានរៀបចំ​ក្រុម​ការងារចំនួន ៥ក្រុម ដើម្បីប្រមូលលទ្ធផលការបោះឆ្នោត ក្នុង​ការ​ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនីមួយៗ ​សំដៅ​ធានាអំពីភាពត្រឹមត្រូវ ក៏ដូចជាការរាប់សន្លឹកឆ្នោត​កាល​ពី​កន្លងទៅ។

    ឯកឧត្តម ហង្ស ពុទ្ធា អះអាងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឲ្យតាមដានទាំង​តំណាង​គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។

    គួរបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ ​ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្តកំពុង​បន្តដោះស្រាយបណ្តឹងជាបន្តបន្ទាប់។

    សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋចំនួនជាង ៨០% ស្មើនឹងជាង ៧.៣លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។ ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕

    អត្ថបទទាក់ទង