គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៣៣% ហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២​ |
    អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៣៣% ហើយ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៣៣% ហើយ

    កណ្ដាល៖ មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រេច​ការសាងសង់បានជាង ៣៣% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល​បន្ទុក​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរស៊ីវិល។

    ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ម៉ៅ ហាវណ្ណាល់ និង​អ្នកវិនិយោគ​ជា​ច្រើន​រូបទៀត អញ្ជើញទៅ​ទស្សនៈកិច្ចគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ។

    ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងថា ​តាមការគ្រោងទុកការសាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ​ ក្រុងតាខ្មៅ នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវ​នៅ​ដើម​ឆ្នាំ​ដើ​ម​២០២៥។ ឯកឧត្តមបន្តថា ក្រោយសាងសង់រួច កម្ពុជា អាច​នឹង​ទទួល​ប្រភេទ​យន្តហោះ​ខ្នាត​យក្ស ​ដឹ​កអ្នកដំណើរអន្តរជាតិ ​ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត​នៅរាជធានីភ្នំពេញនេះ ​ជា​ពិសេស​នៅ​ពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាងមុខ។

    សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានចាប់ផ្តើម​ដំណើរ​ការ​សាងសង់​ចាប់​តាំងថ្ងៃទី៧ ​ខែមករា ឆ្នាំ២០២០។ ​អាកាសយានដ្ឋាននេះ​ បាននឹងកំពុង​សាងសង់​នៅ​លើ​ទំហំ​ប្រមាណ ២៦០០ហិកតា ​នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ​ជាប់ខេត្តតាកែវ និង​មាន​ចំងាយ​ពី​ប្រមាណ ២០គីឡូម៉ែត​ពីរាជធានីភ្នំពេញ ។

    សូមបញ្ជាក់ថា CAIC​ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ឱ្យក្រុមហ៊ុន​CAIC ក្នុងការកាន់កាប់ ​រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រង​ប្រតិបត្តិការ​​គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕

    អត្ថបទទាក់ទង