គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ក្រើន​រំលឹក​សារជាថ្មី​ពី​វិធានការ​ការ​ពារជំងឺ​គ្រុន​ឈីក​ (ឈីកគន់ហ្គាន់យ៉ា)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​ ក្រើន​រំលឹក​សារជាថ្មី​ពី​វិធានការ​ការ​ពារជំងឺ​គ្រុន​ឈីក​ (ឈីកគន់ហ្គាន់យ៉ា) ក្រសួងសុខាភិបាល​ ក្រើន​រំលឹក​សារជាថ្មី​ពី​វិធានការ​ការ​ពារជំងឺ​គ្រុន​ឈីក​ (ឈីកគន់ហ្គាន់យ៉ា)

    ក្រសួងសុខាភិបាល​ នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​​សេចក្ដីក្រើន​រំលឹក​​មួយ​ជម្រាប​ជូន​ដល់សាធារណជន​ និ​ង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅទូទាំង​ប្រទេស​ អំពីស្ថានភាពជំងឺ​គ្រុន​ឈីក​ (ឈីកគន់ហ្គាន់យ៉ា)​ និ​ងវិធានការ​ជំងឺនេះផងដែរ។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឯកឧត្ដម​សាស្ត្រាចារ្យ​ ម៉ម ប៊ុន​ហេង​ ក៏បាន​ធ្វើការអំពាវនាវ​ផងដែរ​ដល់​ក្រសួង​ ស្ថាប័ន​ មន្ទីរ​ ឬអង្គភាពពាក់ព័ន្ធ​ អង្គការ​សុខភាពពិភពលោក​ អង្គការ​មិន​មែន​រដ្ឋាពិបាល​ សហគមន៍ជាតិ​ និ​ងអន្តរជាតិ​ទាំងអស់​ ចូលរួម​ជួយ​អន្តរាគមន៍​ និង​សហការ​ពេញលេញ​ ព្រមទាំង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ក្នុង​ការចូលរួម​ជាមួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និ​ង​បាណកសាស្ត្រ​ របស់ក្រសួង​សុខាភិបាល​ ក៏ដូចជា​មួយ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ ដើម្បី​​ទប់ស្កាត់​ការចម្លង​​ជំងឺ​គ្រុន​ឈីក​ និ​ងគ្រុន​ឈាម​ នៅ​តាម​សហគមន៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ដើម្បី​ចៀស​ផុត​ពីការ​រាត​ត្បាត​ចម្លង​ជំងឺ​ទាំងនេះ ដែល​នឹង​កំពុង​មាន​ការ​កើនឡើង​ពេល​នេះ​៕

     

    អត្ថបទទាក់ទង