គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គការ​សហប្រតិបត្តិការ​ឥស្លាម ​(OIC) កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០​ |
    អង្គការ​សហប្រតិបត្តិការ​ឥស្លាម ​(OIC) កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អង្គការ​សហប្រតិបត្តិការ​ឥស្លាម ​(OIC) កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​

    ភ្នំពេញ​៖ អគ្គលេខាធិការ​ អង្គការ​សហប្រតិបត្តិ​ឥស្លាម​ (OIC) បាន​ផ្ញើសារលិខិត​ ជូន​ឯកឧត្ដម​បណ្ឌិត​ អូស្មាន ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ នៃ​ព្រះរាជាណាចក្រ​កកម្ពុជា​ បេសកជនពិសេស​របស់កម្ពុជា​ប្រចាំ​អង្គការ​សហប្រតិបត្តិការឥស្លាម​ ដោយបាន​សម្ដែង​នូវ​ការកោតសរសើរចំពោះកិច្ច​ខិត​ខំប្រឹងប្រែង​​របស់កម្ពុជា ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានការណ៍ខ្មែរ​ឥស្លាម​ក្នុង​ប្រទេស​ ក៏ដូច​ជា​អនុញ្ញាត​ជូន​ដល់​សហគមន៍​ខ្មែរ​ឥស្លាម​ បាន​ប្រតិបត្តិ​សឡាត៍​នៅ​តាម​បណ្ដា​វិហារ​ឡើង​វិញ ជាពិសេស​ចំពេល​ស្ថានការណ៍​បច្ចុប្បន្ន​​កំពុង​រងផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​។

    អគ្គលេខាធិការ​ បានបញ្ជាក់​នូវទំនាក់ទំនង​មិត្តភាពល្អ​រវាង​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​(OIC) និង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការបន្ត​​កិច្ច​ខិតខំប្រឹងប្រែង​ពង្រឹងកិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​​រវាង​ភាគីទាំង​ពី​លើគ្រប់វិស័យ​ ពិសេស​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ធ្វើ​ជាគំរូ​ដ៏ល្អ​ប្រសើរ​ សម្រាប់ការ​អត់ឱន​ សន្តិសហវិជ្ជាមាន​ និ​ង​សមាហរណកម្ម​វិជ្ជមាន​ ដល់​ខ្មែរ​ឥស្លាម​នៅ​ក្នុង​សង្គមកម្ពុជា​៕

    អត្ថបទទាក់ទង