គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកស្រាវជ្រាវអះអាងថា កម្ពុជា​កំពុង​ប្រកាន់​ជំហរ​កណ្ដាល ​មិន​ទាន់​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២​ |
    អ្នកស្រាវជ្រាវអះអាងថា កម្ពុជា​កំពុង​ប្រកាន់​ជំហរ​កណ្ដាល ​មិន​ទាន់​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ អ្នកស្រាវជ្រាវអះអាងថា កម្ពុជា​កំពុង​ប្រកាន់​ជំហរ​កណ្ដាល ​មិន​ទាន់​ផ្អៀង​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាពកម្ពុជា អះអាងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ប្រកាន់​ជំហ​រ​ជាក​ណ្ដាល មិនទាន់មាន​​ផ្អៀងទៅលើ​ប្រទេសណាមួយនោះទេ ហើយទទួលយក​ជំនួយ​ពី​គ្រប់​ប្រទេសទាំងអស់​ ប្រៀប​ដូច​ជា​ផ្កា​ចម្រុះ​ពណ៌​ ។

    ក្នុង​កិច្ចពិភាក្សាតុមូលស្ដីពីអាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក ក្នុងបរិបទថ្មី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ ទូច លើកឡើងថា កម្ពុជា​កំពុងដើរ​នៅ​លើ​នយោបាយ​ផ្លូវ​មួយ​ ផ្កា​ចម្រុះ​ពណ៌ ​ជាកា​រ​ត្រឹម​ត្រូវ​ណាស់ ហើយសូមកុំឱ្យ​ខ្មែរ​លាបពណ៌​គ្នាឯង ថា​លក់​ក្បាល​ឱ្យ​ចិន​ គឺ​មិ​​ន​លក់​នោះទេ​ ។

    ឯកឧត្តម បានបន្តថា ត្រូវចាំថា បច្ចុប្ប្នកម្ពុជាជាឱកាសល្អណាស់ សម្រាប់ធ្វើឲ្យខ្លួនក្លាយ​ទៅ​ជា​ប្រទេស​មួយដែលមានសក្ដានុពល​ បញ្ហាជំងឺកូវីដ-១៩ មានការឆ្លងមែន ប៉ុន្តែកម្ពុជាអាចទប់ជាប់ ដោយសារតែមានវ៉ាក់សាំងចិនបានជួយ ​និងបណ្ដាប្រទេសមួយចំនួន​ នេះដោយសារកម្ពុជា បាន​ដើរនៅលើផ្កាចម្រុះពណ៌ ។

    ប្រធានរាជបណ្ឌិតស្យភាពកម្ពុជា បានបញ្ជាក់ថា ​ពិភពលោកនឹងដូរបរិយាកាសយ៉ាងខ្លាំងបំផុត​សម្រាប់​ប្រទេសតូចតាច ​ហើយប្រទេសតូចតាច ​មិនអាចទៅខាងណាបាននោះទេ ​ព្រោះ​មហា​អំណាច​ដូរ​លឿនណាស់​ ដូរតាមគេមិនទាន់ឡើយ ៕ BTVNews

     

    ពាក្យគន្លឹះទាក់ទង