សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានផ្ញើសារលិខិតជូន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជអរ ប្រធានាធិបតីហ្វីលីពីន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា នេះគឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់ កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន។
តាមរយៈសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ឯកឧត្តម ហ្វីដែល វ៉ាលដេស រ៉ាម៉ូស ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ហ្វីលីពីន និងតំបន់ នឹងត្រូវបានចងចាំជារដ្ឋបុរសដ៏អស្ចារ្យមួយរូបជានិច្ច៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង