គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្សជិត ៤០០នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានឃាត់ខ្លួន និងដកហូត ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានស៊ីនខាយសៀនមិន  នៅខេត្តព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០​ |
    មនុស្សជិត ៤០០នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានឃាត់ខ្លួន និងដកហូត ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានស៊ីនខាយសៀនមិន  នៅខេត្តព្រះសីហនុ មនុស្សជិត ៤០០នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានឃាត់ខ្លួន និងដកហូត ក្នុងប្រតិបត្តិការបង្ក្រាបភោជនីយដ្ឋានស៊ីនខាយសៀនមិន  នៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ កាលពីវេលាម៉ោង០០ និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងចំរុះ ខេត្តព្រះសីហនុ បានចុះធ្វើប្រតិបត្តិការឆែកឆេរទីតាំងភោជនីយដ្ឋានមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ៤០០នាក់ និងដកហូតគ្រឿងញៀនបានមួយចំនួនធំ។

    ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្ត,ឧត្តមសេនិយ៍ ហេង ប៊ុនទី មេឃបញ្ជាការកងរាជអាវុធហត្ថខេត្ត, ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលនិតិវិធីដោយលោក ពេញ ពិសិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុផងដែរ ។

    កម្លាំងចំរុះនៃគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការចុះឆែកឆេរភោជនីយដ្ឋានស៊ីនខាយសៀនមិន ជាកម្មសិទ្ធរបស់ឈ្មោះ Bao Fangze (ជនជាតិចិន) និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៣៨១នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ រួមទាំងមានអាវុធខ្លី២ដើម ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្តកំពុងសហការបន្តនិតិវិធីជាមួយ អយ្យការខេត្ត ក្រោមការដឹកនាំពីគណៈបញ្ជាកាឯកភាពខេត្ត ព្រះសីហនុ៕

    អត្ថបទទាក់ទង