សម្តេចតេជោ ហ៊ុន សែន ព្រមានទៅជនក្លែង Telegram សម្តេច ត្រូវលុបចោលជាបន្ទាន់ បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសព្រមានឲ្យជនដែលកំពុងក្លែងតេលេក្រាម (Telegram) សម្ដេចដោយដាក់ឈ្មោះថា HUN SEN «@HUN SEN 24» ត្រូវលុបចោលជាបន្ទាន់ បើពុំនោះទេនឹងទទួលខុសត្រូវចំពោះ មុខច្បាប់។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ទាំងនេះ។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយ័ត្ន កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង