អ្នកនាំពាក្យ៖ សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង និងគ្មានមូលដ្ឋានច្បាស់លាស់លើបញ្ហាមួយចំនួន នៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន សម្ដែងការខងចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា បើទោះបីជាមានការទទួលស្គាល់តិចតួច ស្ដីពីវឌ្ឍភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក៏ពិតមែន តែសេចក្ដីថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។
អ្នកនាំពាក្យ បានផ្ដល់នូវការកាត់សម្គាល់មួយចំនួនលើសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក វិទិត មុនតាប៊ន ដូចខាងក្រោម៖
អត្ថបទទាក់ទង