ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមធ្វើនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេសនៅថ្ងៃនេះ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
គ.ជ.ប ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០៣៩០នាក់ រីឯការិយាល័យបោះឆ្នោតមានចំនួន ២៣៤១៨ការិយាល័យ។
សូមរម្លឹកថា កាលពីថ្ងៃទី២១កញ្ញា កន្លងទៅ គ.ជ.ប បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ ដើម្បីឲ្យអ្នកដែលបានចុះឈ្មោះរួចហើយ មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់។
សូមបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ១៨ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ត្រូវមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី(អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត(ឯ.អ)៕