គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ពាន​អាកាស«ក្បាលថ្នល់» ប្រើរយៈពេលសាងសង់៣ឆ្នាំ ដោយ​ចំណាយថវិកាជាង ៣៦​លាន​ដុល្លារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២​ |
    ស្ពាន​អាកាស«ក្បាលថ្នល់» ប្រើរយៈពេលសាងសង់៣ឆ្នាំ ដោយ​ចំណាយថវិកាជាង ៣៦​លាន​ដុល្លារ ស្ពាន​អាកាស«ក្បាលថ្នល់» ប្រើរយៈពេលសាងសង់៣ឆ្នាំ ដោយ​ចំណាយថវិកាជាង ៣៦​លាន​ដុល្លារ

    ភ្នំពេញ៖ តាមផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវីថី សម្ដេច​តេជោ ហ៊ុន សែន​ មហាវិថីព្រះមុនីវង្ស និងវិធីកងយោធពលខេមរភូមិន្ធ ស្ថិតក្នុង​ខណ្ឌចំការ​មន និង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងសាងសង់ឲ្យបានចប់ក្នុងរយៈពេល ៣៦ខែ (៣ឆ្នាំ) ដោយ​ ​គ្រោង​​នឹង​ចំណាយ​ថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក។ គម្រោង​សាង​សង់​ស្ពានអាកាសក្បាលថ្នល់នេះ ​​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ដែល​ទទួល​សាង​សង់​ដោយ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិក​ជន​កម្ពុជា OCIC។

    ខាងក្រោមនេះជាព័ត៌មានលម្អិតលក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖

    ១. ផ្លូវថ្នល់ផ្ទាល់ដីៈ 

    មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។

    ១.១ រង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)

    – កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍

    – គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)

    – កម្ពស់សុវត្ថិភាព  : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១

    ១.២  ផ្លូវថ្នល់ផ្ទាល់ដី  តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)

    – ទិសដៅចរាចរណ៍  : ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន  មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២

    – គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។

    ២.  ស្ពានអាកាសជាន់ទី១ :

    ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន  ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ

    ២.១ ស្ពានអាកាសរង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)

    – កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍

    – គន្លងចរាចរណ៍  មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)

    – កម្ពស់សុវត្ថិភាព  : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២

    ២.២  ស្ពានអាកាសខ្នែង A ឆ្ពោះទៅស្ពានព្រះមុនីវវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)

    – ទិសដៅចរាចរណ៍  : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស

    – គន្លងចរាចរណ៍  : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងគន្លងផ្លូវសម្រាប់ទោចក្រយានយន្ត

    មានទំហំ ១.៥០ម៉ែត្រ)

    ២.៣  ស្ពានអាកាសខ្នែង B វិថីកងយោធពលខេមរភូមិន្ទ (មានប្រែវង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ

    – គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)

    ២.៤  ស្ពានអាកាសខ្នែង C មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស

    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)

    ២.៥  ស្ពានអាកាសខ្នែង D មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស

    – គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត

    មានទំហំ ១.៥០ម៉ែត្រ)

    ២.៦  ស្ពានអាកាសខ្នែង E មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

    – ទិសដៅចរាចរណ៍  : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន

    – គន្លងចរាចរណ៍  : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត

    មានទំហំ ១.៥០ម៉ែត្រ)។

    ២.៧  ស្ពានអាកាសខ្នែង F មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)

    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន

    – គន្លងចរាចរណ៍ :  ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត

    មានទំហំ ១.៥០ម៉ែត្រ)។

    ៣.  ស្ពានអាកាសជាន់ទី២ :  (មានប្រវែង ១,២០០ម៉ែត្រ x  ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ)

    – ទិសដៅចរាចរណ៍  : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន

    – គន្លងចរាចរណ៍ :  ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)

    • ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ
    • សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១.៥០ម៉ែត្រ
    • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ
    • ជម្រាលទទឹងស្ពាន: ២%
    • ជម្រាលបណ្តោយស្ពាន: ៥%
    • បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ
    • ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង
    • ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន
    • កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ
    • អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ
    • ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក
    • រៀបចំប្រព័ន្ឋបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួចចិញ្ចើផ្លូវអមសងខាង
    • បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន
    • រៀបចំសួនច្បារ៕

    អត្ថបទទាក់ទង