គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ផ្អាកចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយសារសន្ទុះនៃការគាំទ្រច្រើន ការបោះពុម្ពយឺត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២​ |
    ផ្អាកចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយសារសន្ទុះនៃការគាំទ្រច្រើន ការបោះពុម្ពយឺត ផ្អាកចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយសារសន្ទុះនៃការគាំទ្រច្រើន ការបោះពុម្ពយឺត

    ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការឯកឧត្ដម​ហ៊ុន​ម៉ាណែត​នៅថ្ងៃទី០២ ខែសីហានេះ ក្រុម​ការ​ងារ​ផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»  បាន​ជូន​ដំណឹង​ពីការផ្អាកផ្តល់ជូន មួយរយៈពេលខ្លី ដោយសារតែសន្ទុះ នៃការគាំទ្រសៀវភៅនេះ មាន​ការ​កើន​ឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ពមានភាពយឺតយ៉ាវ។

    ក្រុមការងារបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តី ក្រុមការងារនៅបន្តការចុះឈ្មោះ ជា​រៀង​រាល់​ថ្ងៃ​ តាមរយៈ៖

    ១៖ ទទួលចុះឈ្មោះនៅទីតាំងមុខបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
    ២៖ ផ្ញើសារទៅកាន់ Facebook Page: Hun Manet – C.O.Army។

    ដូចនេះសូមបងប្អូនដែលមានបំណងទទួលបានសៀវភៅនេះ សូនបន្តចុះឈ្មោះ ដើម្បី​ក្រុម​ការងារ​នឹង​បន្តរៀបចំជូន។ ជាមួយគ្នានេះក្រុមការងារក៏សូមអធ្យាស្រ័យផងដែរ ចំពោះ​ការ​យឺត​យាវ​ក្នុង​ការ​ឆ្លើយតប ដោយសារបរិមាណការផ្ញើសារមានចំនួនច្រើន ក្រុម​ការងារ​នឹង​ខិតខំ​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​គ្នា។

    សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បាន​ប្រកាស​ចែក​ជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត​»​ ដោយ​ឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ៕

     

    អត្ថបទទាក់ទង