នាយឧត្តមសេនីយ៍នេត សាវឿន ជំរុញឲ្យបង្កើនសកម្មបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនសកម្មភាពបន្ថែមទៀតក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈបញ្ហានេះកំពុងតែរសើបនៅកម្ពុជា ហើយត្រូវទាមទារធ្វើប្រតិបត្តិការជាបន្ទាន់នោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំ ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន នាព្រឹកថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានលើកឡើងឡើងថា នៅក្នុងកិច្ចប្រនេះឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើជំរុញឲ្យភាគីទាំងអស់គប្បីយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបញ្ហាជាច្រើនទៀត។ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការដ្ឋានគរបាលជាតិ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់គប្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀតផងដែរទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស និងករណីរំលោភបំពានផ្លូវភេទ ហើយត្រូវតែចេញប្រតិបត្តិការបន្ទាន់បន្ទាប់ពីមានមុខសញ្ញាលើបញ្ហានេះ៕