ក្រសួងការងារ៖ ឆ្នាំ២០២៣ ប្រាក់ឈ្នួលកម្មករនិយោជិតពេញសិទ្ធិទទួលបានអប្បបរមា ២០០ដុល្លារ/ខែ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំចុងក្រោយ ដឹកនាំដោយឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងភាគីរដ្ឋាភិបាល និងមានការចូលរួមដោយតំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ដើម្បីពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។
ក្រោយកិច្ចប្រជុំបានបញ្ចប់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេចថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវទទួលបាន គឺ ១៩៨ដុល្លារ/ខែ សម្រាប់កម្មករនិយោជិតសាកល្បង និង២០០ដុល្លារ/ខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។
អត្ថបទទាក់ទង