គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​៖ ក្រសួង​សាធារណការ​ប្រមូល​ចំណូល​ពី​ការ​លក់​ស្លាក​រថយន្ត​ពិសេស​បាន​៦ ​លាន​ដុល្លារ​អាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​៖ ក្រសួង​សាធារណការ​ប្រមូល​ចំណូល​ពី​ការ​លក់​ស្លាក​រថយន្ត​ពិសេស​បាន​៦ ​លាន​ដុល្លារ​អាមេរិក ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​៖ ក្រសួង​សាធារណការ​ប្រមូល​ចំណូល​ពី​ការ​លក់​ស្លាក​រថយន្ត​ពិសេស​បាន​៦ ​លាន​ដុល្លារ​អាមេរិក

    ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹងថា ​ក្នុង​រយៈពេល​ជិត ៩ ខែ ដើមឆ្នាំ​២០២០ នេះ ​មន្ត្រី​ជំនាញ​ទទួលបន្ទុក បាន​លក់​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន ​ដោយ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ បាន​ចំនួន​ប្រមាណ៦លាន​ដុល្លារ​អាមេរិក ។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ថ្លែង​ឲ្យ​ដឹង នៅ​ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ ​និង​មជ្ឈមណ្ឌល​សេវាសាធារណៈ​ថ្មី ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា ​ពាក់ព័ន្ធ​និង​ការធ្វើ​ស្លាក​លេខ​រថយន្ត ក្នុងនោះ​ សម្រាប់​ការលក់​ស្លាក​លេខ​រថយន្ត​ពិសេស​ ដែល​បាន​អនុវត្តន៍​ចាប់ពី​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០ មក មន្ត្រី​ជំនាញ​ទទួលបន្ទុក​ បាន​លក់​ស្លាក​លេខ​ឡាន​ពិសេស​ផ្ទាល់ខ្លួន ​បាន​ចំនួន​ប្រមាណ​ជាង ២ ពាន់​ស្លាក​លេខ​ ក្នុង​នោះបាន​ប្រមូល​ចំណូល​ពី​ការ​លក់​លេខ​​រថយន្ត​នេះ​ បាន​ចំណូល​ចូល​ថវិកា​ ជាតិប្រមាណ ៦ លាន​ដុល្លារ​អាមេរិក ។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ជុំវិញ​បញ្ហា​នេះ សម្រាប់​ការ​ផ្តល់​សេវាកម្ម ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ ​គឺ​បាន​កំពុង​ផ្តល់​សេវា​ឲ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល ​និង​ដើម្បី​ជំរុញ​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

    ពាក់ព័ន្ធ​ចំណូល​នៅក្នុង​វិស័យ​នេះដែរ ​បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​ នៃ​ការអនុវត្ត​ថវិកា ​ឆមាស​ទី​១ ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​បង្ហាញ​ថា ​ចំណូល​សម្រាប់​សេវាកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូន ​និង​គមនាគមន៍​ក្នុង​ឆ្នាំ​២០២០ នេះ​ ត្រូវ​បាន​ប៉ាន់​ស្មានថា ​មាន​កំណើន​ថមថយ​ក្នុង​អត្រា ០,៤% ដោយសារ​ការរំពឹងទុក​នៃ​ការធ្លាក់ចុះ ​នៃ​អនុវិស័យ​គាំទ្រ​ដល់​ការដឹក​ជញ្ជូន​រួមមាន ​៖ អនុវិស័យ​សំណង់ ​កាត់ដេរ សណ្ឋាគារ និង​ភោជនីយដ្ឋាន ​ជាដើម​។ កំណើន​ថមថយ​នេះ ឆ្លុះបញ្ចាំង​នៃ​ការ​ធ្លាក់​ការ​នាំចូល​រថយន្ត (​គិត​ជា​បរិមាណ​) ​មាន​កំណើន​អវិជ្ជមាន​ជាង ៣០%, ​នៅក្នុង​រយៈពេល ៦​ខែ ដើមឆ្នាំ​២០២០ ​ក្នុងនោះ​សម្រាប់​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ ២០១៩ ​មាន​កំណើន​ជាង ១១% ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង