គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ពានឆ្លងទន្លេសាប និងស្ពានអាកាស​ផ្លូវជាតិ​លេខ៥ ឫស្សីកែវ នឹងបញ្ចប់​ការសាងសង់​នា​ខែមេសា ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២​ |
    ស្ពានឆ្លងទន្លេសាប និងស្ពានអាកាស​ផ្លូវជាតិ​លេខ៥ ឫស្សីកែវ នឹងបញ្ចប់​ការសាងសង់​នា​ខែមេសា ២០២៣ ស្ពានឆ្លងទន្លេសាប និងស្ពានអាកាស​ផ្លូវជាតិ​លេខ៥ ឫស្សីកែវ នឹងបញ្ចប់​ការសាងសង់​នា​ខែមេសា ២០២៣

    ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់ នៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

    លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ​បានឲ្យដឹងថា ស្ពានឆ្លង​ទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥​ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់​នៅ​ខែមេសា ឆ្នាំ២០២៣ ក្នុងនោះស្ពានឆ្លងទន្លេឬស្សីកែវ ​សម្រេចបាន ៧៥ភាគរយ និងស្ពានអាកាស​ផ្លូវជាតិ​លេខ៥ឬស្សីកែវ ​ដែលបានបើកការដ្ឋានសាងសង់​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន ៤០ភាគរយ។

    លោក សាំ ពិសិដ្ឋ បានបន្តថា ស្ពានទាំងពីរនេះ ​នឹងជួយសម្រួលចរាចរណ៍ទៅមកពីភ្នំពេញ និង​តំបន់ជ្រោយចង្វារ ហើយអាចជួយកាត់បន្ថយចរាចរណ៍នៅស្ពានជ្រោយចង្វារប្រមាណ ​៤០ភាគរយ ខណៈការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វរវាងស្ពានដែកបេឡេ ​និងផ្លូវជាតិលេខ៥ ទិសដៅឆ្ពោះទៅគីឡូម៉ែត្រលេខ៩​ ដោយសារទទឹងផ្លូវរួមតូច និងជាចំណុចប្រសព្វគ្នា។

    ប្រធានមន្ទីរសាធារណការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានបញ្ជាក់ថា នៅចំណុច​ប្រសព្វផ្លូវជាតិលេខ៥ ​នឹងត្រូវពង្រីកទទឹងផ្លូវបន្ថែមប្រហែល ១.៥ម៉ែត្រ ទៀតលើផ្លូវបច្ចុប្បន្ន សរុបទទឹងផ្លូវ គឺ ៦ម៉ែត្រ។

    នៅពេលដែលដំឡើងសសរស្ពានរួចនៅក្នុងរយៈពេលប្រមាណ ១ខែខាងមុខទៀត ការ​កកស្ទះ​នៅចំណុចនោះនឹងត្រូវបានកាត់បន្ថយ។ លោកបន្ថែមថា អ្នកជំនាញកំពុងតែរៀបចំហេដ្ឋា​រចនា​សម្ព័ន្ធ និងសាងសង់បង្ហើយគន្លងផ្លូវប៉ែកខាងលិចនៃផ្លូវជាតិលេខ៥​ ចាប់ពីផ្លូវសាលាយោធា កែង​នឹងរបងដីឯកជនឆ្ពោះទៅទិសស្ពានជ្រោយចង្វារ ​ដែលការសាងសង់ផ្លូវនេះ​នឹងបើកឲ្យដំណើរការ​ជា​បណ្តោះអាសន្ននៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២។

    យោងតាមផែនការ តំបន់ការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅរយៈពេលប្រហែលមួយខែទៀត​ការ​កកស្ទះនឹងត្រូវកាត់បន្ថយ។ ​ជាដំបូងត្រូវរៀបចំដំឡើងស្ពានអាកាស​ពាក់កណ្តាល គន្លងប៉ែក​ខាងកើត ​រួចដាក់ឲ្យដំណើរការ ​ទន្ទឹមនឹង​នោះនឹងមានការរៀបចំសាងសង់​ផ្លូវក្រោមស្ពាន​ផ្ទាល់​ដីផងដែរ ៕  BTVNews

    អត្ថបទទាក់ទង