ឯកឧត្ដម គន់ គីម និងឯកឧត្តម ឌិត ទីណា ចុះចែកគ្រាប់ស្រូវពូជជូនប្រជាកសិកររងការខូចខាតដោយគ្រោះទឹកជំនន់ នៅស្រុក-ក្រុងចំនួន៤ ក្នុងខេត្តក្រចេះ
ព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ស្រូវពូជ របស់ រាជរដ្ឋាភិបាល ជូនប្រជាកសិកររងការខូតខាតដោយគ្រោះទឹកជំនន់ ដែលត្រូវការស្ដារឡើងវិញចំនួន២,៧០២គ្រួសារ ស្មើនឹង២០៥,៣៥០គីឡូក្រាម មកពីស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។
អត្ថបទទាក់ទង