គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អបអរសាទរ..! កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    អបអរសាទរ..! កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅថៃ អបអរសាទរ..! កម្ពុជាឈ្នះអង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២ នៅវេទិការអង្ករពិភលោក នៅថៃ

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទ  បានមានប្រសាសន៍ថា អបអរសាទរ ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១  ក្នុងថ្ងៃនេះ  ជា អង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក  នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក  នៅខេត្តភូកេត ប្រទេសថៃ។

    ឯកឧត្ដមបន្តថា នេះគឺជាលើកទី៥ ហើយ  ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និង នាំ​មក​នូវ​មោទនភាព សម្រាប់កម្ពុជា។

    ដោយឡែក ប្រធានសហពន្ធ័ស្រូវអង្ករកម្ពុជា ឧកញ៉ា  សុង  សារ៉ន តាមរយៈហ្វេសប៊ុក​របស់​ខ្លួន​ក៏បានបង្ហាញនូវការសាទរនេះដែរ និងបានថ្លែងអំណរគុណ ដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ កសិករ សមាជិក រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជកម្ម  ដែល​ផ្តល់​គំាទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានមកកម្ពុជា៕

    អត្ថបទទាក់ទង