គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកនាំពាក្យការបរទេស៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក កំពុងរកមេធាវីការពារក្ដីជូនមន្ត្រីកម្ពុជាពីររូប ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    អ្នកនាំពាក្យការបរទេស៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក កំពុងរកមេធាវីការពារក្ដីជូនមន្ត្រីកម្ពុជាពីររូប ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន អ្នកនាំពាក្យការបរទេស៖ ស្ថានទូតកម្ពុជាប្រចាំអាមេរិក កំពុងរកមេធាវីការពារក្ដីជូនមន្ត្រីកម្ពុជាពីររូប ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានកំពុងរកមេធាវី ដើម្បី​ការពារ​ក្ដី​ជូន​មន្ត្រី​​កម្ពុជាពីររូប ដែលត្រូវអាជ្ញាធរអាមេរិកធ្វើការឃាត់ខ្លួន ក្នុងអំឡុង​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាមេរិក​ទៅ​ចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ នេះបើ​យោង​តាម​ការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២២នេះ។

    លោក ជុំ សុន្ទរី ​បាន​ឲ្យ​ដឹង​ថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីន​តោន និង​ញូវ​យ៉ក កំពុង​ធ្វើ​ការ​សម្រប​សម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និង​ស្វែង​រក​យុត្តិធម៌​ជូន​លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ដែល​ត្រូវ​បាន​ឃាត់​​ខ្លួន​​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុង​​ពេល​លោក​កំពុង​រង់​ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និង​រុក្ខ​ជាតិ​ជិត​ផុត​ពូជ​ CITES (សាយតេស)នៅប្រទេសប៉ាណាម៉ា។

    លោក ជុំ សុន្ទរី បញ្ជាក់ថា  “ចំពោះករណី​មន្រ្តី​របស់​យើង​ត្រូវ​ឃាត់​ខ្លួន​នៅ​ញីវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និង​ញូវ​យ៉ក កំពុងធ្វើការសំរបសំរួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិ ធម៌​ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ ។ ក្នុង​ពេល​ជា​មួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយ​ក៏​កំពុង​រក​មេធាវី​ការពារ​ក្តី​នេះ​ផង​ដែរ”។

    សូមជម្រាបជូនថា កាលពីថ្ងៃទី១៧វិច្ឆិកាម្សិលមិញ​ ក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ បានសេចក្ដីប្រកាសព័ត៌មានមួយឲ្យដឹងថា មានការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និង​ជីវ​ចម្រុះ​នៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក  ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ ជាមួយបញ្ហានេះ  ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្រសួងប្រកាន់ខ្ជាប់ នូវគោលការណ៍ និង​ច្បាប់​ដែល​មាន​ចែង នៅក្នុងអនុសញ្ញាសាយតេស។  ក្រសួងកសិកម្ម បាន​សម្តែង​ការ​ហួស​ចិត្ត​ជា​ទីបំផុតដែលលោក គ្រី ប៉ះផល  ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់ «ពីបទ​សម​គំនិត​ក្នុង​ការ​រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក»៕

    អត្ថបទទាក់ទង