អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមទណ្ឌិតក្បត់ជាតិ ៣ ជំនាន់គ្មានសារជាតិជាមនុស្សឡើយ តែជាសត្វតិរិច្ឆានគ្មានកំណើតពោរពេញទៅដោយភាពអសីលធម៌និងគ្មានគុណធម៌
សន្តានជាសត្វតិរិច្ឆានរបស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនកាន់តែមានសភាពអាក្រក់ខ្លាំងនិងពិសពុលជូរជាតិ ដោយពួកគេកំពុងប្រព្រឹត្តដោយគ្មានសីលធម៌ និងគ្មានគុណធម៌ប្រមាថ មួលបង្កាច់ លាបពណ៌មកលើសព លោក ជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើតជាទីស្រឡាញ់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ដោយរោគាពាធ។ មិនត្រឹមប៉ុណ្ណោះ ក្រុមក្បត់ជាតិទាំងនេះបានបន្តបំភ្លៃព័ត៌មានថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុងមានជំងឺជាទម្ងន់» ខណៈសម្តេចមិនបានឃ្លាតឆ្ងាយពីប្អូនស្រីខ្លួនតាំងពីមុនចែកឋានរហូតមកដល់ថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ពួកសន្តានដ៏អាក្រក់នេះបានមួលបង្កាច់ចោទប្រកាន់យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងរ៉ាវផ្សេងៗដែលមិនមែនជាការពិត។
ទង្វើរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលបង្កើតភាពឈឺចាប់លើគំនរទុក្ខដែលកំពុងមានស្រាប់នេះគឺគ្មានសារជាតិជាមនុស្សឡើយ តែជាពពួកសត្វតិរិច្ឆាន ដែលពោរពេញទៅដោយគំនុំសងសឹក និងការចងអាឃាតព្យាបាទសព្វបែបយ៉ាងដែលសូម្បីតែមនុស្សដែលបានស្លាប់ទៅ ហើយក៏បានប្រមាថ មួលបង្កាច់ លាបពណ៌ទាំងអយុត្តិធម៌ថែមទៀត។
ពេលនេះគឺជាពេលវេលាដ៏សោកសង្រេងនិងឈឺចាប់បំផុត សម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាច់ញាតិដែលបានបាត់បង់លោកជំទាវ ប៊ុន សុថា ប្អូនស្រីជាទីស្រឡាញ់បំផុត, ជាពេលវេលានៃការកាន់មរណៈទុក្ខ និងចូលរួមមរណៈទុក្ខ និងការសោកស្តាយ។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងគណបក្សនយោបាយគ្រប់និន្នាការបានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបានផ្ញើសាររំលែកទុក្ខជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការបាត់បង់ប្អូនស្រីដែលមិនអាចវិលត្រឡប់មកវិញនេះ និងមិនឱ្យមានការនិយាយអ្វីដែលប៉ះពាល់ប្រមាថដល់សពឡើយ ដែលជាសីលធម៌និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលក្រុមគ្រួសារ និងសាច់ញាតិមួយមានទុក្ខលំបាក ព្រមទាំងចូលរួមរំលែកទុក្ខ សោកសៅនេះដោយក្តីគោរពនិងប្រកបដោយគុណធម៌បំផុត។
ប៉ុន្តែសម្រាប់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលគ្មានសារជាតិជា មនុស្ស បានធ្វើសកម្មភាពដ៏អសីលធម៌ និងអគុណធម៌បំផុតដោយប្រមាថ មួលបង្កាច់មកលើសពលោកជំទាវដោយផ្សព្វផ្សាយព័ត៌មានមិនពិត មានចេតនាបង្កើតឱ្យមានការយល់ច្រឡំនិងធ្វើឱ្យប៉ះពាល់កិត្តិយសរបស់សពលោកជំទាវ ប៊ុន សុថា។ ពួកគេក៏បានមួលបង្កាច់និងប្រឌិតព័ត៌មានផ្សេងៗប្រមាថចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់ប្អូនស្រីជាទីស្រឡាញ់។ បើពួកគេជាមនុស្សជាតិ ពួកគេមិនអាចធ្វើ ទង្វើដ៏ថោកទាបមួលបង្កាច់និងលាបពណ៌ទាំងនេះបានឡើយ។ បើពួកគេជាមនុស្សជាតិ ពួកគេអាចនឹងនៅចាំបានថាកាលពីខែកក្កដា ឆ្នាំ២០១៣ អំឡុងពេលនៃការកាន់មរណទុក្ខលោកឪពុកជាទីគោរពបំផុតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើលិខិតក្រាបបង្គុំទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហនមុនី ដើម្បីលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី បានវិលចូលស្រុក និងចូលរួមយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
បើពួកគេមានសារជាតិជាមនុស្ស ពួកគេមិនអាចប្រើប្រាស់ និងឆ្លៀតឱកាសនៃការកាន់ទុក្ខ និងឱកាសនៃភាពសោកសង្រេងនេះដើម្បីវាយប្រហារ មួលបង្កាច់ លាបពណ៌ដើម្បី ទាញចំណេញផ្នែកនយោបាយឡើយ។ តែដោយសារតែពួក គេមានសន្តាននិងសារជាតិជាសត្វតិរិច្ឆាន បានជាពួកគេមិន ស្គាល់ខុសស្គាល់ត្រូវ និងធ្វើសកម្មភាពដោយគ្មានគុណធម៌ និងគ្មានសីលធម៌។ ទង្វើគ្មានគុណធម៌និងអសីលធម៌នេះត្រូវបានបង់ថ្លៃយ៉ាងខ្ពស់តាមរយៈការវាយតម្លៃរបស់ប្រជាពលរដ្ឋខ្មែរដែលថា «ចរិតកម្រោលបួនជ្រុង អសីលធម៌ អសុជីវធម៌ និងគ្មានគុណធម៌នេះ»របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិកែមិនឡើងឡើយ ហើយពួកគេមិនគួរកើតជាជនជាតិខ្មែរ នោះឡើយ។ ហេតុដូច្នេះហើយពួកគេដើរខុសផ្លូវម្តងហើយម្តងទៀតកាន់តែផុងជ្រៅក្នុងអំពើទុច្ចរិតក្បត់ជាតិ គំនុំ សងសឹក ដោយសារតែភាពវង្វេងវង្វាន់លែងស្គាល់ខុសត្រូវ និងគ្មានសារជាតិជាមនុស្ស៕
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣