គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទស្សនៈមិត្តអ្នកអាន៖ «ការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌីទទួលបានការគាំទ្រយ៉ាងខ្លាំង»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣​ |
    ទស្សនៈមិត្តអ្នកអាន៖ «ការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌីទទួលបានការគាំទ្រយ៉ាងខ្លាំង» ទស្សនៈមិត្តអ្នកអាន៖ «ការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌីទទួលបានការគាំទ្រយ៉ាងខ្លាំង»

    ក្រសួងព័ត៌មានបានសម្រេចនៅថ្ងៃចន្ទទី១៣ កុម្ភៈនេះ ដកអាជ្ញាប័ណ្ណពីអង្គភាពព័ត៌មានវីអូឌី (VOD) បន្ទាប់ពីសារព័ត៌មានមួយនេះមិនព្រមសុំទោសចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន។

    ការដកអាជ្ញាប័ណ្ណពី VOD ពិតជាបានទទួលនូវការសាទរ និងការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសាធារណជនគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសដោយហេតុថាស្ថាប័នសារព័ត៌មានមួយនេះតែងតែបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយមិនព្រមកែតម្រូវ និងជាពិសេស នៅក្នុងករណីចុងក្រោយនេះមិនព្រមសុំទោសតាមការទាមទាររបស់លោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាជនរងគ្រោះដោយសារព័ត៌មានមិនពិតផ្សាយដោយ វីអូឌី។

    ឥឡូវនេះយើងងាកមកមើលសាច់រឿងវិញម្តង៖
    1.VOD បានផ្សាយព័ត៌មានមិនពិតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគីជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅខណៈដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្រមទាំងមេដឹកនាំជា ច្រើនរូបទៀតកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រោយពីព័ត៌មានមិនពិតនេះត្រូវបានផ្សព្វផ្សាយ លោក ហ៊ុន ម៉ាណែត ក៍បានចេញមកបដិសេធ ហើយ «ទាមទារឲ្យវីអូឌីបង្ហាញឯកសារភស្តុតាង និងសុំឲ្យកែតម្រូវ និងសុំទោសចំពោះកំហុសរបស់ខ្លួន»។ លោក ហ៊ុន ម៉ាណែត បានអះអាងតាមហ្វេសប៊ុកយ៉ាងច្បាស់ថា លោកគ្មានសិទ្ធិចុះហត្ថលេខាលើឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វីអូឌី មិនបានអើពើក្នុងការកែតម្រូវព័ត៌មានរបស់ខ្លួនទេ។
    2.ក្រោយមកទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញមកប្រតិកម្មដោយថែមទាំងបានបង្ហាញសារឆ្លើយឆ្លងគ្នាផ្ទៃក្នុងពាក់ព័ន្ធនឹងថវិកាដែលត្រូវផ្តល់ជូនប្រទេសតួកគី ដោយគ្មានពាក់ព័ន្ធជាមួយលោក ហ៊ុន
    ម៉ាណែត ទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីក៏បានទុកពេល ៧២ ម៉ោងឲ្យសារព័ត៌មានវីអូឌី សុំទោស។ ប៉ុន្តែ សារព័ត៌មាននេះនៅតែមិនព្រមកែតម្រូវឬសុំទោសអ្វីទាំងអស់។
    3.ដំណាក់កាលបន្ទាប់មកទៀត ក្រសួងព័ត៌មានក៏បានកោះអញ្ជើញតំណាងសារព័ត៌មានវីអូឌី មកពន្យល់ដោយក្រសួងបានទទូចឲ្យធ្វើការកែតម្រូវនិងសុំទោសលោកនាយករដ្ឋមន្ត្រីនិងលោក ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដើម្បីបញ្ចប់បញ្ហា។ ប៉ុន្តែទីបំផុត នៅក្នុងលិខិតផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី «វីអូឌីមិនបានសុំទោសដដែល»។

    តាមពិត វីអូឌី មិនមែនមិនដឹងទេថា ផលប៉ះពាល់ដែលកើតចេញពីព័ត៌មានមិនពិតរបស់ខ្លួនមានទំហំធំធេងណាស់សម្រាប់រដ្ឋាភិបាល ប៉ុន្តែ ស្ថាប័នសារព័ត៌មានមួយនេះពិតជាមានចេតនាទុកព័ត៌មាននេះឲ្យនៅដដែលដោយគ្មានការកែតម្រូវ។ «តើ វីអូឌី មានចេតនាអ្វីក្នុងការធ្វើបែបនេះ?»​ ប្រសិនបើយើងពិនិត្យមើលអំពីពេលវេលា ពីពេលចេញផ្សាយរហូតដល់ពេលដែល លោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មនិងសុំឲ្យកែតម្រូវ និង
    រហូតដល់លោកនាយករដ្ឋមន្ត្រីបញ្ចេញប្រតិកម្មហើយទុកឱសានវាទ ៧២ ម៉ោង គឺលើសពីគ្រប់គ្រាន់ទៅទៀតក្នុងការកែតម្រូវនិងសុំទោសប្រសិនបើស្ថាប័នវីអូឌី ពិតជាមានចេតនានិងឆន្ទៈចង់កែតម្រូវមែន។

    សូមកត់សម្គាល់ថា សម័យនេះ គឺជាសម័យបច្ចេកវិទ្យាទំនើប ហើយវីអូឌី គឺជាសារព័ត៌មានអនឡាញ ទៅទៀតដែលផ្សាយព័ត៌មានបានលឿនរហ័ស ហើយការកែតម្រូវព័ត៌មានដែលកំណត់ដោយច្បាប់ក៏ពិតជាអាចធ្វើបានយ៉ាងឆាប់រហ័សបំផុត។ សូម្បីតែកាសែតបោះពុម្ពក៏អាចកែតម្រូវព័ត៌មាននៅថ្ងៃបន្ទាប់បានដែរ។ ចុះ វីអូឌីដែលជាសារព័ត៌មានផ្សាយតាមអនឡាញសោះ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក៍អាចធ្វើបានហើយ? ចំណុចនេះ
    នរណាៗក៏អាចយល់បានដែរអំពីចេតនារបស់វីអូឌី។ បើយើងនិយាយអំពីផលប៉ះពាល់ដែលកើតចេញពីការផ្សាយព័ត៌មានមិនពិតរបស់ វីអូឌី គឺពិតជាមានទំហំធំធេង ព្រោះនេះ «ជាល្បិចចិញ្ជឹមទំនាស់ហើយប្រើប្រាស់ការអូសបន្លាយពេលវេលាដើម្បីទុកអោយច្រែះស៊ីដែក»។ គ្មានអ្វីគួរអោយសង្ស័យឡើយចំពោះព័ត៌មានប្រឌិតក្លែងក្លាយនេះដែលមានគោលដៅនិងចេតនាទុច្ចរិតធ្វើឲ្យខូចកិត្តិយសរបស់លោក ហ៊ុន ម៉ាណែតដែលជាបេក្ខជនបន្តវេនដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមប្រឆាំងជ្រុលនិយមដែលទទួលបានថវិកានិងការគាំទ្រពីចៅហ្វាយបរទេសក៍បាននាំគ្នាបើកយុទ្ធនាការវាយប្រហារតាមគ្រប់រូបភាពទៅលើលោក ហ៊ុន ម៉ាណែត ពីព្រោះពួកគេបានមើលឃើញនូវប្រជាប្រិយភាពដ៏ខ្ពស់របស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច។

    ពួកប្រឆាំងជ្រុលនិយម ដែលគ្មានបេក្ខជនថ្មីវ័យក្មេងពោរពេញដោយសក្តានុពលមកប្រកួតជាមួយលោក ហ៊ុន
    ម៉ាណែត បែរជាខិតខំជាន់ពន្លិចបេក្ខជនដ៏មានប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចឥតឈប់ឈរ។ ការផ្សាយព័ត៌មានក្លែងក្លាយគឺជាមធ្យោបាយដ៏សំខាន់មួយដែលពួកគេប្រើ។ ជាក់ស្តែង ព័ត៌មានមិនពិតស្តីពីការចុះ
    ហត្ថលេខាលើឯកសារផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសតួកគីជំនួសនាយករដ្ឋមន្ត្រីគឺជាសេណារីយោមួយដើម្បីបង្ខូចកិត្តិនាម លោក ហ៊ុន ម៉ាណែត។ លើសពីនេះ ព័ត៌មានមិនពិតមួយនេះបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលទាំងមូលពីព្រោះ វាពិតជាបានធ្វើឲ្យមហាជនទូទៅយល់ច្រឡំថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ធ្វើការដោយគ្មានសណ្តាប់ធ្នាប់ និងបំពានលើឋានានុក្រមដែលមានជាធរមាន រីឯការចាយវាយថវិកាទៀតសោត ក៍គ្មានតម្លាភាពពីព្រោះអ្នកណាក៏ចេះតែចុះហត្ថលេខាបានដែរ។ នេះហើយជាចេតនាបំផ្លាញ

    រាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំងនៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។ប្រឈមមុខចំពោះស្ថានភាពបែបនេះ ពិតណាស់ថា រដ្ឋាភិបាលកម្ពុជាក៏មានសិទ្ធិការពារខ្លួនចេញពីការប៉ុនប៉ងវាយប្រហារដោយ
    គ្មានមូលដ្ឋានទាំងនេះតាមរយៈចំណាត់ការផ្សេងៗស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋដើម្បីលុបបំបាត់ភាពអនាធិបតេយ្យនៅក្នុងសង្គម។ នេះជាហេតុផលដ៍ឡូហ្សីកដែលការដកអាជ្ញាប័ណ្ណពីសារព័ត៌មាន វីអូឌី ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីព្រោះនៅក្នុងប្រទេសកម្ពុជា មានបណ្តាញសារព័ត៌មានច្រើនណាស់ដែលបាននិងកំពុងផ្តល់ព័ត៌មានពិតពីកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ប្រជាពលរដ្ឋទទួលបានព័ត៌មានយ៉ាងសម្បូរបែបតាមរយៈបណ្តាញព័ត៌មានដែលបាននិងកំពុងរីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។

    ការបិទសារព័ត៌មានបំពុលសង្គមមួយចំនួនចោល គឺពិតជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរទូទៅពីព្រោះវាជាចំណែកមួយធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានសុខុមរមនា ចៀសផុតពីភាពអនាធិបតេយ្យក៍ដូចជាអរីយភាពនិងការបែកបាក់ជាតិ។

    ដោយ : បញ្ញវន្តខ្មែរ

    អត្ថបទទាក់ទង