គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ចោទប្រកាន់​ដោយលំអៀង​របស់​ក្រុម​ និង​អង្គការ​ស្ថាប័ន​មួយចំនួន​មាន​និន្នាការប្រឆាំង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |
    គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ចោទប្រកាន់​ដោយលំអៀង​របស់​ក្រុម​ និង​អង្គការ​ស្ថាប័ន​មួយចំនួន​មាន​និន្នាការប្រឆាំង​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ចោទប្រកាន់​ដោយលំអៀង​របស់​ក្រុម​ និង​អង្គការ​ស្ថាប័ន​មួយចំនួន​មាន​និន្នាការប្រឆាំង​

    នៅថ្ងៃទី​៧​ ខែតុលា​ ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញសេចក្ដី​ជូន​ព័ត៌មាន​មួយ​អំពី​បច្ចុប្បន្ន​ភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា​ ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ និ​ងរបាយការណ៍​ចោទ​ប្រកាន់​ដោយលំអៀង​និង​គ្មា​ន​មូលដ្ឋាន​របស់​ក្រុម​ និង​អង្គការ​ស្ថាប័ន​មួយ​ចំនួន​ ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។