គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នក​នាំពាក្យ​ គ.ជ.ប ៖ គណបក្ស​នយោបាយ​ណា បង្ក​អសណ្ដាប់​ធ្នាប់​សង្គម នឹងត្រូវ​ប្រឈម​ចំណាត់ការរបស់ក្រសួងមហាផ្ទៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០​ |
    អ្នក​នាំពាក្យ​ គ.ជ.ប ៖ គណបក្ស​នយោបាយ​ណា បង្ក​អសណ្ដាប់​ធ្នាប់​សង្គម នឹងត្រូវ​ប្រឈម​ចំណាត់ការរបស់ក្រសួងមហាផ្ទៃ​ អ្នក​នាំពាក្យ​ គ.ជ.ប ៖ គណបក្ស​នយោបាយ​ណា បង្ក​អសណ្ដាប់​ធ្នាប់​សង្គម នឹងត្រូវ​ប្រឈម​ចំណាត់ការរបស់ក្រសួងមហាផ្ទៃ​

    ភ្នំពេញ ៖ ​ឯកឧត្តម ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប ​បាន​លើកឡើងថា ​អំឡុង​ដំណើរ​ចុះឈ្មោះ​បោះឆ្នោត​នេះ ប្រសិន​គណបក្ស​នយោបាយ​ណា​បង្ក​អសណ្តាប់ធ្នាប់​សង្គម​នោះ​ នឹងត្រូវ​ប្រឈម​ចំពោះ​ចំណាត់​ការ​ក្រសួងមហាផ្ទៃ​។

    ​ឯកឧត្តម ហង្ស ពុទ្ធា បាន​មានប្រសាសន៍ថា​ គិត​ចាប់ពី​ថ្ងៃទី​១ ដ​ល់​ថ្ងៃទី​៧ ខែតុលា​នេះ​ ការ​ចាប់​ផ្តើម​​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ​បាន​ប្រកប​ទៅតាម​នីតិវិធី ប៉ុន្តែ​តាម​ការសង្កេត​របស់ ​គ.ជ.ប មាន​ភាគី​ពាក់ព័ន្ធ​ដែល​ជា​គណបក្សនយោបាយ​ចូលរួម​សង្កេតការណ៍​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ធ្វើការ​ប្រតិកម្ម ឬ​ កត់សម្គាល់​ចំពោះ​បញ្ហា​ការអនុវត្ត​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ទៅតាម​បណ្តាញ​សង្គម ​ដែល​នេះ ​បង្ហាញ​ពី​ភាព​ភ័ន្តច្រឡំ​នៃ​ការអនុវត្ត​របស់ ​គជប ក៏ដូចជា ​ភាគី​ពាក់ព័ន្ធ​។

    ឯកឧត្តម ហង្ស ពុទ្ធា ​បាន​បញ្ជាក់ថា ​ក្នុង​នីតិវិធី​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ភាគី​ពាក់ព័ន្ធ ​ឬ​បណ្តា​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​បណ្តឹង​ប្រសិន​សង្កេតឃើញ​ភាព​មិនប្រក្រតី គណបក្ស​នយោបាយ​នោះ​មិនគួរ​ប្រើប្រាស់​បណ្តាញ​សង្គម​វាយប្រហារ​លើ​ស្ថាប័ន​របស់​ គជប ​ឡើយ ដូច្នេះ ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ចាត់វិធានការ​លើ​គណបក្ស​នយោបាយ​ទាំង​ឡាយណា​ដែល​បង្ក​អ​សណ្តាប់ធ្នាប់​ជាដើម​។

    ដោយឡែក ក្រុមមន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត បាន​លើក​ឡើងថា ក្នុង​មួយ​សប្តាហ៍​កន្លងមកនេះ​ ដំណើរការ​ចុះឈ្មោះ​មាន​សកម្មភាព​ផុលផុស ​ និង​ការចូលរួម​យ៉ាង​ម៉ត់ចត់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ក៏ដូចជា ​តំណាង​គណបក្ស​នយោបាយ​ផងដែរ​។

    គិត​ត្រឹម​រយៈពេល​៦​ថ្ងៃ​ នៃ​ការចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ៨៦,៩៤៦​នាក់ ខណៈ​តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ របស់ គជប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ​ដោយ​ការចុះ​បោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០២០​នេះ​៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង