គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូប ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ធ្វើនយោបាយឡើងវិញ បន្ទាប់ពីត្រូវតុលាការហាមឃាត់​រយៈ​ពេល​៥​ឆ្នាំ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០​ |
    អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូប ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ធ្វើនយោបាយឡើងវិញ បន្ទាប់ពីត្រូវតុលាការហាមឃាត់​រយៈ​ពេល​៥​ឆ្នាំ​ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូប ត្រូវ​បាន​ផ្ដល់​នីតិ​សម្បទា​ធ្វើនយោបាយឡើងវិញ បន្ទាប់ពីត្រូវតុលាការហាមឃាត់​រយៈ​ពេល​៥​ឆ្នាំ​

    ភ្នំពេញ​៖ នៅថ្ងៃទី​១០ ខែតុលា​ ឆ្នាំ​២០២០ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យមួយ ផ្ដល់នីតិសម្បទាធ្វើនយោបាយដល់ លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​មកហើយ​នោះ​។

    ព្រះរាជក្រឹត្យរបស់ ប្រមុខរដ្ឋស្តីទី​ ផ្ដល់នីតិសម្បទាធ្វើនយោបាយ ដល់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ហាមឃាត់សិទ្ធិធ្វើនយោបាយរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែល​ជាច្រក​តែមួយ​គត់​ក្នុង​ការ​បើក​ផ្លូវឲ្យ អ្នកនយោបាយជាប់​បម្រាម​ធ្វើនយោបាយ​ដោយ​ការ​សម្រេច​របស់តុ​លាការ​ ដើម្បីអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបាន ព្រះមហាក្ស​ត្រ​ចេញ​ព្រះ​រាជ​ក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។​

    ដើម្បីទទួលបាន​នីតិ​សម្បទា​ឡើង​វិញនោះ​ អ្នកនយោបាយ​ដែលជាប់​បម្រាម​តុលាការ​ក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិត​ទៅ​ក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួង​មហាផ្ទៃនឹង​ដាក់​ស្នើ​នាយក​រដ្ឋ​មន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា​ផ្តល់​នីតិសម្បទាន​យោបាយឡើងវិញ។

    សូមរម្លឹក​ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៣រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទាន​នយោបាយ​ឡើងវិញ៕

    អត្ថបទទាក់ទង