រថយន្តយោធាសម្ដេចតេជោ បានកំពុងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
រថយន្តយោធាជាច្រើនគ្រឿងរបស់សម្តេចតេជោ ហ៊ុន សែន ដែលទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ១៩ ពេលនេះកំពុងតែចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ ជាក់ស្តែងរយៈពេល២ថ្ងៃមកនេះរថយន្តយោធាមួយចំនួន ត្រូវបានបញ្ចេញ ដើម្បីដឹកស្បៀង និងសង្គ្រោះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់។
សូមរម្លឹកថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។ ពិធីប្រគល់ និងទទួលរថយន្តទាំងនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕