គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ថ្ងៃ​ទី​១៣តុលា​ ជា​រៀង​រាល់​ឆ្នាំ ​រៀប​ចំ​ទិ​វា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ថ្ងៃ​ទី​១៣តុលា​ ជា​រៀង​រាល់​ឆ្នាំ ​រៀប​ចំ​ទិ​វា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ថ្ងៃ​ទី​១៣តុលា​ ជា​រៀង​រាល់​ឆ្នាំ ​រៀប​ចំ​ទិ​វា​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​

    យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងឱកា​សទិ​វា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រោម​ប្រធានបទ​”ការ​រស់​នៅ​ដោយ​សុវត្ថិភាព​ នឹង​ភាពធន់​គ្រោះ​មហន្តរាយ” នៅ​ថ្ងៃ​ទី​១៣ ​ខែ​តុលា​ ឆ្នាំ២០២០​ ឲ្យដឹង​ថា ​នៅ​ឆ្នាំ​២០២០​នេះ ​គឺ​ជា​ឆ្នាំដំបូង​ដែលរា​ជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​យក​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​។​ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះ និងបន្តដាស់ស្មារតីរបស់ពលរដ្ឋគ្រប់ៗរូប ក្នុងការចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

    ទិវានេះ​បង្កើត​ឡើង​ដើម្បី​បំផុស​ស្មារតីយ​ក​ចិត្ត​ទុក​ដាក់​ពី​ប្រជា​ជន​កម្ពុជា​រួម​ជាមួ​យប្រ​ជាជន​ក្នុង​តំបន់​អាស៊ាន ​ក៏​ដូច​ជា​នៅ​លើពិភព​លោក​ក្នុង​ការ​ប្រុង​ប្រយ័ត្ន ​ទប់​ស្កាត់​ផល​វិបាក​នៃគ្រោះម​ហន្ត​រាយ​នៅ​លើ​សង្គមសេដ្ឋកិច្ច ​និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​៕

    អត្ថបទទាក់ទង