គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសប្បុរសជន ដែលបានបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

    នៅថ្ងៃទី​១៣​ ខែតុលា​ ឆ្នាំ​២០២០​ នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បាន​ចេញលិខិត​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ ដែលបាន​បរិច្ចាគថវិកា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​។

    ក្នុងស្ថានភាពដែលបណ្ដាខេត្ត​មួយចំនួន នៃប្រទេសកម្ពុជា​កំពុងជួបវិបត្តិគ្រោះទឹកជំនន់មកដល់ថ្ងៃនេះមានសប្បុរសជនមួយចំនួនបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។

    ឆ្លើយតបនឹងកាយវិការដ៏ប្រពៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់។

    សម្ដេចបានមានប្រសាសន៍ថា ជំនួយដែលលោកឧកញ៉ានិងលោកជំទាវ បានផ្ដល់ជូនរាជរដ្ឋាភិបាលជាទឹកប្រាក់មួយរយពាន់ដុល្លារ ជាកិច្ចរួមចំណែកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជនដែលកំពុងទទួលរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់ ពិតជាមានតម្លៃក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ដែលមិនអាចកាត់ថ្លៃបាន។

    ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើង សម្ដេចសូមថ្លែងអំណរគុណនឹងកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោកឧកញ៉ានិងលោកជំទាវ៕

    អត្ថបទទាក់ទង