គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អាកាសយានដ្ឋានអន្តរជាតិកងកេងមានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំបានហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |
    អាកាសយានដ្ឋានអន្តរជាតិកងកេងមានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំបានហើយ អាកាសយានដ្ឋានអន្តរជាតិកងកេងមានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំបានហើយ

    ព្រះសីហនុ៖ អាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់យន្តហោះ (Runway) ពី ២.៥០០ម៉ែត្រ រហូតដល់ ៣.៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន។ ផ្លូវរត់យន្តហោះ (Runway) ថ្មីនេះ មានសមត្ថភាពទទួលការចុះចតយន្តហោះប្រភេទធំៗ បានដូចជា B-777-300ER ឬយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិក្នុងពិភពលោក។

    ថ្លែងក្នុងពិធីសូត្រមន្តបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឱ្យទាក់ទាញតាមរយៈ កំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ ទាញវិនិយោគិន ធុរៈកិច្ច និងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនផងដែរ។ ដើម្បីប្រើប្រាស់សក្តានុពលដ៏សំបូរបែបរបស់ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា  បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍបណ្តាញ តភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង។

    រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល រូបនេះបានបន្ដថា ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ប្រព័ន្ធអាកាសយានដ្ឋានប្រកបដោយប្រសិទ្ធភាព និងការ បង្កើនការតភ្ជាប់អាកាស គឺសំខាន់ណាស់ការធ្វើឱ្យប្រសើរឡើងសមត្ថភាពផ្លូវរត់ ផ្តល់នូវឱកាសកំណើនថ្មី ដោយក្រុមហ៊ុន អាកាសចរណ៍ អាចប្រតិបត្តិការយន្តហោះធំជាងមុន ហោះហើរពី / ទៅទីផ្សារឆ្ងាយដូចជាអ៊ឺរ៉ុប ជាដើម។ល។

    នៅឆ្នាំ២០១៩ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសកម្ពុជា មានចំនួនជិត ១២លាននាក់ ក្នុងនោះអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មានចំនួនជាង ៦លាននាក់ អាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប មានចំនួនជិត ៤លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិខេត្ដព្រះសីហនុ មានចំនួនជិត ២លាននាក់។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ខេត្ដព្រះសីហនុ បានក្លាយជាគោលដៅក្នុងការសំរេចចិត្តជាមួយកំពង់ផែទឹកជ្រៅ និងឆ្នេរសមុទ្រ ដែលទាក់ទាញទាំង វិនិយោគិន អ្នកជំនួញ និងភ្ញៀវទេសចរ៕ ប្រភព៖ BTVNews