គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អភិបាលខេត្ត​កំពង់ស្ពឺ​ ប្រកាស​ឲ្យពលរដ្ឋ​ត្រៀមខ្លួន​ ខណៈទឹកជំនន់​នឹង​វាយលុក​នៅល្ងាចថ្ងៃនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |
    អភិបាលខេត្ត​កំពង់ស្ពឺ​ ប្រកាស​ឲ្យពលរដ្ឋ​ត្រៀមខ្លួន​ ខណៈទឹកជំនន់​នឹង​វាយលុក​នៅល្ងាចថ្ងៃនេះ​ អភិបាលខេត្ត​កំពង់ស្ពឺ​ ប្រកាស​ឲ្យពលរដ្ឋ​ត្រៀមខ្លួន​ ខណៈទឹកជំនន់​នឹង​វាយលុក​នៅល្ងាចថ្ងៃនេះ​

    កំពង់ស្ពឺ៖ នៅម៉ោងប្រមាណ៤រសៀលនេះ ទឹកជំនន់នឹងវាយលុយក្នុងខេត្តកំពង់ស្ពឺហើយ ឯកឧត្តម វៃ សំណាង  អភិបាលខេត្ត បានប្រកាសឲ្យប្រជាពលរដ្ឋប្រញ៉ាប់រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។

    យោងតាមហ្វ៊េសប៊ុផ្លូវការ របស់អភិបាលខេត្តកំពង់ស្ពឺបានបង្ហោះមុននេះបន្តិចថា ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក៕

    អត្ថបទទាក់ទង