គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​ ក្នុងសង្កាត់​ព្រែកកំពិស​ ខណ្ឌដង្កោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |
    ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​ ក្នុងសង្កាត់​ព្រែកកំពិស​ ខណ្ឌដង្កោ ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​ ក្នុងសង្កាត់​ព្រែកកំពិស​ ខណ្ឌដង្កោ

    ភ្នំពេញ៖ ក្រពើមួយក្បាល ទម្ងន់ជាង ៣០គីឡូក្រាម​ បាន​រួចពីកសិដ្ឋានមួយកន្លែង​នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុង​រង​នូវ​ការ​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​យ៉ាងធ្ងន់ធ្ងរ។

    លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានប្រាប់ឲ្យដឹងថា ពិត​ជា​មាន​ករណី​ក្រពើ​មួយក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម​ រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។

    ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។

    ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។

    គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព៕

     

    អត្ថបទទាក់ទង