គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ចុះពិនិត្យ​ស្ថានភាព​ទឹក​ និងដាក់វិធានការ​រំដោះទឹកស្ទឹង​ព្រែក​ត្នោត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០​ |
    រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ចុះពិនិត្យ​ស្ថានភាព​ទឹក​ និងដាក់វិធានការ​រំដោះទឹកស្ទឹង​ព្រែក​ត្នោត​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ ចុះពិនិត្យ​ស្ថានភាព​ទឹក​ និងដាក់វិធានការ​រំដោះទឹកស្ទឹង​ព្រែក​ត្នោត​

    ភ្នំពេញ​៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូរ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។

    ផ្អែកលើការពិនិត្យជាក់ស្តែង នៅចំនុចទីតាំងទាំង ០៣ខាងលើ បានឃើញថា ៖

    – ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំនុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ

    – ត្រង់ចំនុចព្រែករទាំងមានធារទឹក ១៨៣ m3/s

    – ត្រង់ចំនុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង០២ដង ។

    ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង០៣ ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s ៕

    ពាក្យគន្លឹះទាក់ទង