ដំណឹង!! ខេត្តព្រះវិហារ ប្រកាសផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ៤ខ្សែ និងផ្លូវខេត្តលេខ២៦២៧ ជាបណ្ដោះអាសន្ន
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩៥ និងផ្លូវខេត្តលេខ២៦២៧ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ ស្ពាន និងធានាដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរផងដែរ។
អត្ថបទទាក់ទង