គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​​ ឆាយ​ សុផល​​ ប្រកាស​ផ្ដល់ផ្ទះមួយខ្នង សម្រាប់ពលរដ្ឋរងគ្រោះស្នាក់នៅ អំឡុង​ទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០​ |
    លោក​​ ឆាយ​ សុផល​​ ប្រកាស​ផ្ដល់ផ្ទះមួយខ្នង សម្រាប់ពលរដ្ឋរងគ្រោះស្នាក់នៅ អំឡុង​ទឹកជំនន់ លោក​​ ឆាយ​ សុផល​​ ប្រកាស​ផ្ដល់ផ្ទះមួយខ្នង សម្រាប់ពលរដ្ឋរងគ្រោះស្នាក់នៅ អំឡុង​ទឹកជំនន់

    ភ្នំពេញ៖ លោក​ ឆាយ សុផល​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ នៅថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២០​ បាន​ប្រកាសផ្ដល់​ផ្ទះជួលមួយនៅក្បែរវត្តសន្សំកុសល​ សម្រាប់​ពលរដ្ឋ​រងគ្រោះស្នាក់នៅ​ ក្នុង​អំឡុង​ទឹកជំនន់នេះ។

    តាមរយៈ​ហ្វេសប៊ុករបស់លោក​ ឆាយ សុផល បានឲ្យដឹងថា​ ផ្ទះមួយនេះ​ស្ថិតនៅ​ក្បែរវត្ត​សន្សំកុសល មាន​៥បន្ទប់​ នឹង​អាច​ស្នាក់​នៅបាន​លើសពី១០នាក់​។ លោក​ថា​ ផ្ទះនេះលោក​ទុកសម្រាប់ជួលទេ​ តែពេល​នេះ​មាន​បងប្អូន​រងគ្រោះដោយ​ទឹក​ជំនន់​ ដូច្នេះលោក​អាច​ឲ្យ​ស្នាក់នៅ​រហូត​ដល់ទឹកជំនន់​ស្រក​អស់ទៅវិញ ។

    លោក​ ឆាយ សុផល​ បាន​បន្តទៀតថា​ លោក​ផ្ដល់អាទិភាព​មុន​ចំពោះ​គ្រួសារដែលមានកូន​ខ្មី ឬមាន​ក្មេងតូចៗ ឯថ្លៃទឹក និងភ្លើង​លោក​ជាអ្នករាប់រងទាំងអស់។

    នេះគឺជាកាយវិកាមនុស្សធម៌មួយ​ដែល​គួរឲ្យគោរពពីមន្ត្រីរាជការ​ក្នុងក្រសួង-ស្ថាប័នជាតិ​ ដោយមានទឹកចិត្ត​ជួយ​ដល់ពលរដ្ឋ​ដែល​កំពុង​តែជួប​គ្រោះធម្មជាតិ​ជំនន់ទឹកភ្លៀង​។

    សូមបញ្ជាក់ថា​ ផ្ទះមួយនេះគឺស្ថិតនៅ ផ្ទះលេខ១៥៤ ផ្លូវ ១២ BT (ផ្លូវតាផុន) សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងអាចទំនាក់ទំនង​ទៅលោកដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 017 535 535៕

     

     

    ពាក្យគន្លឹះទាក់ទង