គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ផ្តល់ជំ​នួយ ១០ម៉ឺនដុល្លារ ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះទឹក​ជំនន់​នៅ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០​ |
    រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ផ្តល់ជំ​នួយ ១០ម៉ឺនដុល្លារ ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះទឹក​ជំនន់​នៅ​កម្ពុជា​ រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ផ្តល់ជំ​នួយ ១០ម៉ឺនដុល្លារ ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះទឹក​ជំនន់​នៅ​កម្ពុជា​

    ភ្នំពេញ៖ តាមរយៈ​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋអាមេរិក​ USAID​ សហរដ្ឋអាមេរិក​ផ្តល់​ថវិកា​សរុប​ចំនួន​ ១០០ ០០០ ​ដុល្លារ ​ជា​ជំនួយ​មនុស្សធម៌​បន្ទាន់​ ដើម្បី​ជួយ​ក្នុង​ការ​ឆ្លើ​យ​តប​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ នៅ​ប្រទេស​កម្ពុជា​។

    នៅទូទាំង​ប្រទេស​កម្ពុជា​ ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាល​ឲ្យមាន​គ្រោះទឹក​ជំនន់​ភ្លាម​ៗ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់ម៉ឺននាក់រង​ផលប៉ះពាល់​ និង​មានអ្នកស្លាប់​ផងដែរ ។ ទឹកជំនន់​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ច្រើន​កន្លែង ហើយគេមានកា​រ​ពិបាក​ក្នុង​ការ​ចូល​ដល់​សហគមន៍​ជាច្រើន ដែលរងគ្រោះខ្លាំង។

    ជាការឆ្លើយ​តប ការិយាល័យផ្នែក​ជំនួយ​មនុស្សធម៌​របស់​ទីភ្នាក់​ងារ​ USAID​ ធ្វើ​ជា​ដៃគូ​ជា​មួយ​អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភ​ពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួ​យ​សម្រាប់​គ្រា​បន្ទាន់​ ដល់មនុស្សដែល​រង​ការ​ប៉ះពាល់​ដោយទឹកជំនន់​នេះ។

    ជាមួយនឹងភ្លៀង​ខ្លាំង​ និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខ​នេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយ​នៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់​អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធជា​មួយ​អាជ្ញាធរ​ក្នុង​ស្រុក​សម្រាប់​គ្រាអាសន្ន ​និងដៃគូរបស់យើងនៅនឹងកន្លែង។

    គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយ​របស់ទីភ្នាក់ងារ USAID បាន​ជួយ​អង្គការ ​WFP នៅក្នុង​ការ​ចាប់​ដំណើរ​ការ​ទំរង់​កម្ម​វិធី​គ្រប់​ជ្រុង​ជ្រោយ​លើក​ដំបូង​បង្អស់​ ស្តីពីកា​រគ្រ​ប់គ្រ​ង​ហានិ​ភ័យ​នៃ​មហន្តរាយ (កម្មវិធីសម្រាប់តាមដាន​ស្ថាន​ភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹង​ការត្រៀម​រៀប​ចំទ​ប់​ទល់​ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើ​ផ្នែក​សេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។

    គិតតាំងពី​ឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លា​សម្រាប់​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់​បន្ថយ​ហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិក​ថែម​ទាំង​កំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតប​នៅ​ក្នុង​ស្រុក ​នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ៕

     

    ពាក្យគន្លឹះទាក់ទង