គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្ស​ចំនួន​ ២៥នាក់បានស្លាប់ដោយជំនន់ទឹកភ្លៀង ខណៈ​មនុស្សជាង​ ៣សែន​នាក់​រងផលប៉ះពាល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |
    មនុស្ស​ចំនួន​ ២៥នាក់បានស្លាប់ដោយជំនន់ទឹកភ្លៀង ខណៈ​មនុស្សជាង​ ៣សែន​នាក់​រងផលប៉ះពាល់ មនុស្ស​ចំនួន​ ២៥នាក់បានស្លាប់ដោយជំនន់ទឹកភ្លៀង ខណៈ​មនុស្សជាង​ ៣សែន​នាក់​រងផលប៉ះពាល់

    ​ភ្នំពេញ​៖ ជំនន់​ទឹកភ្លៀង​បាន​បណ្ដាល​ឲ្យមនុស្ស​ចំនួន​ ២៥នាក់បានស្លាប់ដោយជំនន់ទឹកភ្លៀង ក្នុង​នោះ៖ ខេត្ត​បន្ទាយមានជ័យ ១៥នាក់​, ខេត្តព្រះសីហនុ ២នាក់​, ខេត្ត​ពោធិ៍សាត់ ៣នាក់, ខេត្ត​ប៉ៃលិន​ ១នាក់ និង​ខេត្ត​កំពង់ធំ ៤នាក់។

    យោងតាម​របាយការណ៍របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ បានបង្ហាញឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ដល់ព្រឹកថ្ងៃទី១៩ ខែតុលានេះ ទឹកជំនន់បានវាយលុកខេត្តចំនួន១៩ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ ព្រះសីហនុ ព្រះវិហារ មណ្ឌលគិរី កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ឧត្តរមានជ័យ សៀមរាប តាកែវ កណ្តាល ស្ទឹងត្រែង កំពង់ឆ្នាំង កោះកុង និងរាជធានីភ្នំពេញ។

    របាយការណ៍បានបញ្ជាក់ទៀតថា មនុស្សជាង ៣សែននាក់​ បានរងផលប៉ះពាល់ ក្នុងនោះ​២៥នាក់​បានស្លាប់​ និងមនុស្ស​ចំនួនជាង៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាង៧ម៉ឺនខ្នង សាលារៀនជាង ៥រយកន្លែង,​ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ជិត២ពាន់​គីឡូម៉ែត្ររងផល​ប៉ះពាល់ រួមទាំងប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្របរាប់រយគីឡូម៉ែត្រទៀត។ រីឯដំណាំស្រូវ ចំនួនជាង២សែនហិកតា និងដំណាំរួមផ្សំ ចំនួនជិត៨ម៉ឺនហិកតា ក៏រងផលប៉ះពាល់ផងដែរ៕

    អត្ថបទទាក់ទង