គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាល​ក្រុងប៉ោយប៉ែត​ ប្រកាស​ផ្អាករថយន្ត​ធុនធំ​​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​​ នៅកំណាត់​ផ្លូវ​ជាតិលេខ៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំ​ជន​ក្រុង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |
    រដ្ឋបាល​ក្រុងប៉ោយប៉ែត​ ប្រកាស​ផ្អាករថយន្ត​ធុនធំ​​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​​ នៅកំណាត់​ផ្លូវ​ជាតិលេខ៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំ​ជន​ក្រុង​ រដ្ឋបាល​ក្រុងប៉ោយប៉ែត​ ប្រកាស​ផ្អាករថយន្ត​ធុនធំ​​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​​ នៅកំណាត់​ផ្លូវ​ជាតិលេខ៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំ​ជន​ក្រុង​

    ប៉ោយប៉ែត៖ នៅថ្ងៃទី​២០​តុលានេះ រដ្ឋបាល​ក្រុងប៉ោយ​ប៉ែត​ បាន​ប្រកាស​ផ្អាក​ធ្វើ​ចរាចរណ៍​ជាបណ្ដោះអាសន្ន​ ចំពោះ​រថយន្ត​ធុនធំ​ក្នុង​អំឡុង​ទឹកជន់លិច​ នៅកំណាត់​ផ្លូវ​ជាតិ​លេខ​៥​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។

    រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ បាន​ជម្រាបជូន​ដំណឹង​ដល់សាធារណជន​ ពិសេស​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ធុន​ធំ​ទាំងអស់​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​អាស្រម​លោក​យាយម៉ៅ រហូត​ដល់​ផ្លូវ​បំបែក​កូន​ដំរី​ទៅស្រុកម៉ាឡៃ​ និង​ផ្លូវ​លំនានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​ក្រុម​ប៉ោយ​ប៉ែត​ ដើម្បី​ការពារ​សុវត្ថិភាព  និង​ជៀស​វាង​ការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ​ ចាប់ពីពេល​ជូន​ដំណឹង​នេះតទៅ​រហូត​ដល់​ទឹក​ស្រកទៅវិញអស់​៕