គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខការទូតកម្ពុជា នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ​ តាមប្រព័ន្ធវីដេអូ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |
    ប្រមុខការទូតកម្ពុជា នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ​ តាមប្រព័ន្ធវីដេអូ​ ប្រមុខការទូតកម្ពុជា នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ​ តាមប្រព័ន្ធវីដេអូ​

    ភ្នំពេញ​៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម​ ប្រាក់ សុខុន​ នឹង​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី​២១ ខែតុលា​ ឆ្នាំ២០២០​ ជាមួយ​នឹង​រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ាន​ដទៃ​ទៀត, អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​ប្រធាន​សម័យប្រជុំលើក​ទី​៧៥ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ តាម​ប្រព័ន្ធវីដេអូ។ នេះបើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​ក្រសួងការបរទេស។

    ការអញ្ជើញចូលរួម​របស់ឯកឧត្ដម​ ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​តបតាម​ការ​អញ្ជើញ​របស់​ ឯកឧត្ដម​ ផាម​ ប៊ិញ​មិញ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ។

    កិច្ចប្រជុំ​នេះ ​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន-​អង្គ​ការ​សហ​ប្រជាជាតិ ​រួមមាន​ ការ​អនុ​វ​ត្ត​សេច​ក្តីថ្លែ​ង​ការ​រួម​ស្តីពី​ភាព​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​រវា​ងអាស៊ាន​ និង​អង្គការ​សហប្រជាជាតិ​។ កិច្ចប្រជុំ​នេះ ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នាទៅ​វិញ​ទៅ​មក​ផង​ដែរ​ ក្នុង​ការ​ស្វែង​រក​វិធី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន ​និង​អង្គការ​សហប្រជាជាតិ​ ដោយសារ​តែវិ​បត្តិ​សុខភាព​សកល​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវី​ដ​-១៩។

    គួរកត់​សម្គាល់​ថា កិច្ចប្រជុំ ​AUMM​ នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ទៀត​ទាត់​ ស្រប​ពេល​សម័យ​ប្រជុំ​នៃ​មហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ។​ នៅ​ក្នុង​ឆ្នាំនេះ​ កិច្ច​ប្រជុំ ​AUMM ត្រូវ​បាន​រំពឹង​ថា នឹង​រំលេច​លើ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​តំបន់ ​និង​សកល​មួយ​ចំនួន​ ដែលឆ្លុះ​បញ្ចាំង​នឹង​មូល​បទ​នៃ​សម័យ​ប្រជុំ​លើក​ទី​៧៥ ​នៃមហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម – ប្រឈនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគីដែមានប្រសិទ្ធភាព» ៕

    អត្ថបទទាក់ទង