គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​គណៈរដ្ឋមន្ត្រី​ សម្រេច​អនុម័តទាំងស្រុង​លើសេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​​ឆ្នាំ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០​ |
    ​គណៈរដ្ឋមន្ត្រី​ សម្រេច​អនុម័តទាំងស្រុង​លើសេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​​ឆ្នាំ២០២១ ​គណៈរដ្ឋមន្ត្រី​ សម្រេច​អនុម័តទាំងស្រុង​លើសេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​​ឆ្នាំ២០២១

    ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១​ ត្រូវ​បានអនុម័ត​ទាំង​ស្រុង​​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គគណៈ​រដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី​២២ ខែតុលា​ ឆ្នាំ​២០២០​ ​។

    សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១​ ត្រូវបាន​រៀប​ចំ​ឡើង​នៅក្នុង​ខណៈ​ដែលជំងឺ​កូវីដ​-១៩ ​បាននិងកំពុង​​​នាំ​មក​នូវ​ផល​ប៉ះពាល់ និង​បញ្ហាប្រឈម​ជាច្រើន ដែលមិនធ្លាប់​មាន​ពី​មុន​មក​ទាំងក្នុង​តំបន់ ​និងពិភពលោក​ទាំងមូល​ ដោយគ្មាន​ការ​លើក​លែង​ចំពោះ​ប្រទេ​ស​ណាមួយ​ឡើយ ​ព្រម​ទាំង​បាន​ធ្វើឱ្យមនុស្សរាប់​លាន​នាក់​បាត់​បង់​ការងារ​ធ្លាក់​ចុះ​នូវ​ប្រាក់​ចំណូល។

    ឯកឧត្តម​​អគ្គ​បណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋម​ន្ត្រី ​រដ្ឋ​មន្ត្រី​ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ បាន​ឱ្យ​ដឹង​ថា ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២១ ​ដែល​ដាក់​ជូន​គណៈ​រដ្ឋ​មន្ត្រី​ពិនិត្យ​ និងអនុម័ត ​នៅ​ថ្ងៃ​នេះ ​ដើម្បី​រាជ​រដ្ឋាភិបាល​អាច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋសភា ​នៅ​ក្នុងសប្តាហ៍​ទី​១​នៃ​ខែវិច្ឆិកា ​ឆ្នាំ​២០២០ ​តាម​ការ​កំណត់​នៃ​មាត្រា​៣៩​នៃ​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។

    ឯកឧត្ដម​បន្តថា ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ ​នៃក្រ​សួង​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ បាន​សំដែង​នូវ​សេចក្តី​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​សម្តេច ​ឯកឧត្តម​ លោក​ជំទាវ​ ជា​សហសេវឹក ​នៃ​រាជរដ្ឋាភិបាល​ និង​ថ្នាក់​ដឹក​នាំ ​នៃ​ក្រសួង​ស្ថាប័ន​ទាំង​អស់​ដែល​បាន​ផ្តល់​នូវ​កិច្ច​សហការ ​សហប្រតិបត្តិការ​ល្អ ​និង​ការ​យោគ​យល់​ខ្ពស់​ ដល់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ នៅ​ក្នុង​អំឡុង​ពេល​នៃ ​ការចរចា​ ថវិកា​កន្ល​ងម​ក​។ ​នេះ​ជាកាយ​វិការ​សំដែង​នូវ​ឆន្ទៈ​រួម​គ្នា កាន់​តែ​ខ្ពស់​ គឺ​ដើម្បី​ការពារ ​និងគាំទ្រ​ បុព្វ​ហេតុ ​និង​គោល​ដៅ ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្ត្រី​ ខណៈ​ដែល​ប្រទេស​ជាតិកំ​ពុង​ស្ថិត​នៅក្នុ​ងប​រិការណ៍​លំបាក​នៃវិបត្តិ​ជំងឺ​កូវីដ​១៩​ ហើយ​នៅ​ពេល​នេះទៀត​​គ្រោះ​ទឹក​ជំនន់​កំពុង​គ្រប​សង្កត់​ទៅលើ​ជីវភាព​​ប្រជាពលរដ្ឋ​ និងហេដ្ឋា​រច​នាសម្ព័ន្ធ​សេដ្ឋកិច្ច ​ផលិតកម្ម ​នៅ​ក្នុង​ប្រទេស​យើង​ជា​ច្រើន​ខេត្ត​។​ លើមូល​ដ្ឋាន​នេះ ​អាច​និយាយបាន​ថា ​ការ​សម្រេចបា​ននូ​វ​សេចក្តី​ព្រាង​ច្បាប់ ​ថវិកា​ ឆ្នាំ២០២១នេះ ជាសមិទ្ធផលរួម​របស់​យើង​ដែល​កើតចេញ​ពី​ស្មារតី​សហការ​ល្អ សាមគ្គីភាព​ផ្ទៃ​ក្នុង​រឹងមាំ ​និង​ការ​យោគយល់​ខ្ពស់​ដោយ​តម្កល់​អាទិភាព ​នៃគោ​លនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ និ​ងផលប្រ​យោជន៍​ជាតិ​ធំ។

    ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើន​ ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង