គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្អែកនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​បន្ត​ចុះ​សួរសុខទុក្ខ​ និង​ចែកអំណោយ​ដល់ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០​ |
    ស្អែកនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​បន្ត​ចុះ​សួរសុខទុក្ខ​ និង​ចែកអំណោយ​ដល់ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ ស្អែកនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​បន្ត​ចុះ​សួរសុខទុក្ខ​ និង​ចែកអំណោយ​ដល់ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​បន្ត​ចុះសួរសុខទុក្ខ​ និង​ចែកអំណោយ​ដល់​ពលរដ្ឋ​ដែលកំពុង​រងគ្រោះ​ដោយទឹកជំនន់​ ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ​២០២០ ស្អែកនេះ​។

    សូមបញ្ជាក់ថា​ កាលពីថ្ងៃទី២១​ និង​២២​ ខែតុលា​ ឆ្នាំ​២០២០​ កន្លងទៅ សម្ដេចតេជោ ហ៊ុន​ សែន​ បាន​ទើបតែ​បាន​អញ្ជើញ​ចុះ​ជួបសំណេះសំណាល​សួរសុខទុក្ខ​ និង​ចែអំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ២ម៉ឺន​គ្រួសារ​ ដែល​រង​គ្រោះ​ដោយទឹកជំនន់​ នៅ​ខេត្ត​បន្ទាយមានជ័យ​ ។ ក្នុងឱកាសនោះ សម្ដេចតេជោ​ ក៏បាន​អញ្ជើញ​ធ្វើដំណើរ​តាមទូក​ដើម្បីត្រួត​ពិនិត្យ​នូវ​ការ​ជន់លិចផ្ទះសម្បែង​ប្រជាពលរដ្ឋ​ និង​បាន​ចែកស្បៀង​អាហារ​ដល់​ពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះផងដែរ៕

    អត្ថបទទាក់ទង