គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងពលតូច​លេខ​៧០ ដឹកនាំកម្លាំង​ចុះជួយ​ដឹកជញ្ជូនពលរដ្ឋ​ជិត​ ៧០០នាក់ ចូល​យកសម្ភារៈ​ពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០​ |
    កងពលតូច​លេខ​៧០ ដឹកនាំកម្លាំង​ចុះជួយ​ដឹកជញ្ជូនពលរដ្ឋ​ជិត​ ៧០០នាក់ ចូល​យកសម្ភារៈ​ពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់ កងពលតូច​លេខ​៧០ ដឹកនាំកម្លាំង​ចុះជួយ​ដឹកជញ្ជូនពលរដ្ឋ​ជិត​ ៧០០នាក់ ចូល​យកសម្ភារៈ​ពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់

    ភ្នំពេញ​៖ នៅថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ កងកម្លាំង​សង្គ្រោះ​របស់កងពលតូច​លេខ​៧០​ បាន​ជួយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ និង​កម្មកររោងចក្រ​ចំនួន​ ៦៩២នាក់​ ដើម្បី​ចូល​ទៅ​យក​សម្ភារៈ​របស់​ខ្លួន​ពី​ក្នុងផ្ទះ និង​រោងចក្រ​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈ​ទឹកបានស្រកអស់ជាច្រើននោះ។

    លោក​ឧត្ដម​សេនីយ៍​ទោ​ សូយ​ ណារិទ្ធ​ មេបញ្ជាការរង​កង​ពល​ទទួល​គ្រប់គ្រង់​កង​សង្គ្រោះបាន​មានប្រសាសន៍ថា​ សម្រាប់ថ្ងៃទី​២៤តុលានេះ នៅផ្សារព្រែកជ្រៃ​បាន​ដឹក​ជញ្ជូន​ចំនួន​ ៨២ដង​ ស្មើ​ នឹងប្រជាពលរដ្ឋ​ចំនួន​ ៦៩២នាក់​។ ប្រតិបត្តិការជួយ​ដឹក​ជញ្ជូន​នេះ​ដែរ​ ​ធ្វើ​ឡើង​ដោយ​បាន​ប្រើប្រាស់ អូប័រ ចំនួន ១០​គ្រឿង​ និង​កម្លាំង​ប្រមាណ​១០០​នាក់។

    សូមជម្រាបជូនថា កងកម្លាំង​របស់ក​ង​ពល​តូច​លេខ​៧០ មិនត្រឹមតែ​ជួយប្រជាពលរដ្ឋ​ក្នុងពេលមានទឹក​ជំនន់នេះទេ គឺ​កន្លង​មក​កង​កម្លាំង​បានចុះបេសក​កម្ម​ការពារ​ថ្នាក់នាំ បាន​ទៅជួយ​សង្រ្គោះ​ពន្ល​ត់អគ្គីភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍  និង​បាន​ចូល​រួម​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​ផង​ដែរ​។ ជាពិសេស លោកឧត្តមសេនីយ៍ឯក  ម៉ៅ សុផាន់  មេបញ្ជាការ កងពល តូចលេខ៧០ តែងតែ​យក​ចិត្ត​ទុកដាក់  និងសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ហើយក៏​បាន​ដាក់​បទ​បញ្ជា​ភ្លាម​ៗ ​នៅ​ពេល​ប្រជាពលរដ្ឋ​មាន​បញ្ហា ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​ទាំង​នោះ ​ជូនដល់ ពួក​គាត់​បាន​ទាន់ពេលវេលា៕

    អត្ថបទទាក់ទង