គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វៀតណាម​ត្រៀម​ជម្លៀស​ប្រជាជន​ជាង ១.៣លាននាក់​ ដោយ​សារឥទ្ធិពល​នៅព្យុះ​ទីហ្វុង​ Molave

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |
    វៀតណាម​ត្រៀម​ជម្លៀស​ប្រជាជន​ជាង ១.៣លាននាក់​ ដោយ​សារឥទ្ធិពល​នៅព្យុះ​ទីហ្វុង​ Molave វៀតណាម​ត្រៀម​ជម្លៀស​ប្រជាជន​ជាង ១.៣លាននាក់​ ដោយ​សារឥទ្ធិពល​នៅព្យុះ​ទីហ្វុង​ Molave

    ប្រទេស​វៀតណាម​កំពុង​ត្រៀម​ជម្លៀស​ប្រជាជន​រហូត​ដល់​ជិត ​១.៣​លាន​នាក់​ ស្រប​ពេល​ដែល​ព្យុះ​ទីហ្វុង ​ម៉ូឡេវ ​(Molave) ​កំពុង​ឆ្ពោះ​មក​រក​ខ្លួន​ក្រោយ​ពី​វា​បាន​វាយ​ប្រហារ​លើ​ហ្វីលីពីន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ ដោយ​សារព័ត៌មា​ន​ CAN​ នៅល្ងា​ច​ថ្ងៃ​ចន្ទ​ ទី​២៦ ​ខែ​តុលា​ ឆ្នាំ​២០២០​។

    ព្យុះ​ទីហ្វុង ​Molave ដែល​មាន​កម្លាំង​ខ្យល់ ​១២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ បាន​ចាក​ចេញ​ផុត​ពី​កោះធំ​របស់​ហ្វីលីពីន​គឺ​កោះ ​លូហ្សុន (Luzon នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​វា​បាន​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដែលប​ង្ក​ជា​គ្រោះ​ទឹក​ជំនន់​ និង​បាក់ដី​។ ខណៈ​មិន​មាន​សេចក្តីរាយការណ៍​អំពី​មនុស្ស​បាត់​បង់ជី​វិត​ អ្នក​នេសាទ​ ១២​នាក់​ត្រូវ​បាន​គេ​អះ​អាង​ថា​បាត់​ខ្លួន​។

    Molave​ គឺ​ជា​ព្យុះ​ទីហ្វុង​ទី ​១៧​ហើយ​ ដែល​បាន​វាយ​ប្រហារ​លើ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ ហើយ​វា​ត្រូវ​គេរំពឹ​ង​ថា ​នឹង​បោក​បក់​មក​ដល់ ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ​ជាមួយ​ល្បឿន​ខ្យល់ ​១៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មក​ទល់​ឥឡូវ​នេះ​គ្រោះ​ទឹក​ជំនន់​ និង​បាក់​ដី​បាន​សម្លាប់​មនុស្ស ​១៣០​នាក់​ និង​ធ្វើ​ឲ្យ​បាត់​ខ្លួន ​២០​នាក់​នៅ​វៀតណាម​។

    គួរ​ជម្រាប​ថា ​វៀតណាម​កំពុង​ត្រៀម​ជម្លៀស​មនុស្ស​ជិត​ ១.៣​លាន​នាក់​ ហើយ​បណ្តា​ខេត្ត​ និង​ទីក្រុង​ទាំង​ឡាយ ​ដែល​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​រប​ស់​ព្យុះ ​Molave​ ត្រូវ​បាន​ទទួច​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ នាយករ​ដ្ឋម​ន្រ្តីវៀ​តណា​មបាន​ប្រៀប​ប្រដូ​ច​ព្យុះ ​Molave ទៅ​នឹង​ព្យុះ​ទីហ្វុង​ដំរី​ ដែល​បាន​ផ្តាច់ជី​វិត​មនុស្ស​ច្រើន​ជាង​ ១០០​នាក់ ​នៅ​ភាគ​កណ្តាល​វៀតណាម​កាល​ពី​ឆ្នាំ​២០១៧​ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​យោធា ​ត្រៀមលក្ខណៈ​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្រ្គោះផ​ង​ដែរ​៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង