គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល ប្រកាស​រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ម្នាក់​ លើ​ស្ត្រី​ជនជាតិ​បារាំង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល ប្រកាស​រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ម្នាក់​ លើ​ស្ត្រី​ជនជាតិ​បារាំង​ ក្រសួងសុខាភិបាល ប្រកាស​រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ម្នាក់​ លើ​ស្ត្រី​ជនជាតិ​បារាំង​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​ បាន​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ១នាក់​ និង​មិន​មាន​ករណី​ជាសះស្បើយ​ទេ​។

    យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា​ គិត​ត្រឹម​ម៉ោង​៧ព្រឹក​ថ្ងៃទី​២៧​តុលានេះ ​មាន​ឆ្លង​វីរុស​កូវីដ​១៩​សរុប​ចំនួន​ ២៨៨នាក់​ ក្នុងនោះ​មាន​អ្នកជាស្បះស្បើយ​ចំនួន​ ២៨៣នាក់​​ និង​មិនមាន​អ្នក​ស្លាប់​ទេ​។ អ្នក​ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ ចំនួន​ ៥នាក់​ (បុរសជនជាតិ​ខ្មែរ​ ០១នាក់​ ស្ត្រីជនជាតិ​ខ្មែរ​ ០១​នាក់​ បុរសជនជាតិ​ប៉ូឡូញ ០១​នាក់ បុរស​ជនជាតិ​បារាំង​ ០១​នាក់​ និង​ស្ត្រី​ជនជាតិ​បារាំង ០១នាក់(ករណីថ្មី)៕

    អត្ថបទទាក់ទង