គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ប្រកាស​ដាក់ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​អាមេរិក​បី​ ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |
    រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ប្រកាស​ដាក់ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​អាមេរិក​បី​ ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ប្រកាស​ដាក់ទណ្ឌ​កម្ម​លើ​ក្រុម​ហ៊ុន​អាមេរិក​បី​ ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

    ចិន​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​លើកឡើង​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិកចំនួន​បី ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​នាពេល​ថ្មីៗ​នេះ​។

    ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២២ ខែតុលា បានអនុញ្ញាត​ជា​ផ្លូវការ​ក្នុង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ​ប្រមាណ ១,៨​ពាន់​លាន​ដុល្លារ​។ អាវុធ​ប្រភេទ​នោះ​មានដូចជា ឧបករណ៍​សម្រាប់​ផ្តល់​សញ្ញា (Sensor), មី​ស៊ី​ល និង​រថយន្ត​បាញ់​គ្រប់​រ៉ុក្កែត​ជាដើម​។ បន្ទាប់ពី​សេចក្តីប្រកាស​ខាងលើ ចិន​បាន​ចេញមក​ព្រមាន​អាមេរិក​ឲ្យ​លុបចោល​ការលក់​អាវុធ និង​ព្រមាន​ចាត់វិធានការ​ឲ្យ​សមស្រប​បំផុត​។

    ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ពោលគឺ​ថ្ងៃទី​២៦ ខែតុលា ក្រសួងការបរទេស​ចិន ប្រកាស​ពី​ចំណាត់ការ​លើ​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិចិន រដ្ឋាភិបាល​សម្រេច​ចាត់វិធានការ​ដ៏​សំខាន់បំផុត ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​ចូលរួម​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​»​។

    ​បើតាម​ក្រសួងការបរទេស​ចិន ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​រួមមាន​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon​។ ការដាក់ទណ្ឌកម្ម​នេះ គឺ​ផ្អែកលើ​កំណត់ត្រា​ដ៏​ច្រើន​លើសលុប ដែល​ក្រុមហ៊ុន​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មិនបាន​បញ្ជាក់​ពី​ទំហំ​កំណត់ត្រា ឬ​ព័ត៌មាន​លម្អិត​នៃ​ទណ្ឌកម្ម​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន CGTN​។

    ​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ទីក្រុង​ប៉េកាំង​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ នៅក្នុង​ខែកក្កដា​កន្លងទៅ ក្រសួងការបរទេស​ចិន ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Lockheed Martin ដែរ បន្ទាប់ពី​អាមេរិក​យល់ព្រម​លក់​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល Patriot ឲ្យ​តៃវ៉ាន់ ក្នុងតម្លៃ ៦២០​លាន​ដុល្លារ​៕ ប្រភព៖ ថ្មី ថ្មី

    អត្ថបទទាក់ទង