អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលជូនព័ត៌មានអំពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
កណ្ដាល៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីអតីតមេគុកទួលស្លែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានទទួលមរណភាពទៅនោះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានជូនព័ត៌មានអំពីមរណភាពរបស់សពទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ដោយបានរៀបរាប់បញ្ជាក់អំពីព្រឹត្តិការណ៍មួយចំនួន។
សព កាំងហ្កេចអ៊ាវ ហៅ ឌុច ត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅរៀបចំពីធីបុណ្យនិងបូជានៅវត្តចាក់អង្រែក្រោម ដោយមានព្រះរាជអាជ្ញា សមត្ថកិច្ចមួយចំនួន ចូលរួមរៀបចំផងដែរ ៕
អត្ថបទទាក់ទង