គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សម្ដេចតេជោ​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្ដល់ថវិកា​ដល់គ្រួសារភ្លើងឆេះផ្ទះ​ ខណៈ​កំពុង​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុង​ខណ្ឌដង្កោ

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០​ |
សម្ដេចតេជោ​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្ដល់ថវិកា​ដល់គ្រួសារភ្លើងឆេះផ្ទះ​ ខណៈ​កំពុង​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុង​ខណ្ឌដង្កោ សម្ដេចតេជោ​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្ដល់ថវិកា​ដល់គ្រួសារភ្លើងឆេះផ្ទះ​ ខណៈ​កំពុង​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុង​ខណ្ឌដង្កោ

ភ្នំពេញ​៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ បាន​ផ្ដល់​ថផ្ដល់ថវិកា​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​​ ខណៈ​កំពុង​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី​២៨ ខែតុលា​ ឆ្នាំ​២០២០ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឃួង ស្រេង​ និង​លោក​ជំទាវ​ បាន​នាំយក​ថវិកា​របស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ចំនួន​ ៨០០០ដុល្លារ​ ប្រគល់ជូន​ពលរដ្ឋ​១គ្រួសារ​នៅ​ក្នុង​ខណ្ឌដង្កោ ដែល​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ ខណៈ​ដែល​ផ្ទះ​របស់គាត់​កំពុង​ត្រូវ​បាន​រងផល​ប៉ះពាល់​ដោយ​ជំនន់ទឹកភ្លៀង​។

ប្រជាពលរដ្ឋ​ដែល​អគ្គីភ័យ​ឆាបឆេះ​លំនៅឋាន​នេះ មាន ឈ្មោះ ព្រិល ស៊ី​ដេ​ត អាយុ ៣៧​ឆ្នាំ​ត្រូវជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ផា សោភា អាយុ ៣៤​ឆ្នាំ មាន​មុខរ​បរជា​អ្នកលក់​នំប៉័ង​ប៉ា​តេ ​ស្នាក់នៅ​ភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នាឱកាស​នោះដែរ ឯកឧត្ដម ឃួ​ង ស្រេង និង​លោកជំទាវ ក៏បាន​ប្រគល់​នូវ​ថវិកា​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៣​លាន​រៀល​ថែមទៀត ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​រូប​ទៀត ឈ្មោះ ព្រិល សីហា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ​ដែល​ត្រូវ​ភ្លើង​ឆេះ​រោល​ជញ្ជាំង​ផ្ទះ​ក្នុង​ហេតុការណ៍​នេះ​ផងដែរ​។

ប្រជាពលរដ្ឋ​ទាំងពីរ​គ្រួសារ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេចកិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ប្រជាពលរដ្ឋ​ដែល​ងាយ​នឹង​រង​គ្រោះ​។ ជាក់ស្តែង​សម្រាប់​ក្រុម​គ្រួសារ​ពួកគាត់​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​នូវ​ទឹកចិត្ត​មេត្តាធម៌​របស់​ស​ម្ដេច​ទាំងពីរ ​ដែល​បាន​ជួយ​ពួកគាត់ ​នា​គ្រា​អាសន្ន​នេះ​៕ ប្រភព៖ BTVNews

បញ្ចេញមតិ
អត្ថបទទាក់ទង